អាស៊ីអឺរ៉ុប និងស៊ីម៉ាក់ ទទួលបានសិទ្ធិចូលរួមប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មីឡើងវិញ

គឹមហុក December 28, 2016


ភ្នំពេញ៖ ក្រោយឆ្លងកាត់កិច្ចប្រជុំផ្ទៃក្នុងពីម្សិលមិញ និងមានការឯកភាពជាឯកច្ឆន្ទពីក្លឹបលីគកំពូលទាំង ៨ក្លឹប ដែលសម្របសម្រួលដោយគណៈកម្មាធិការរៀបចំការប្រកួត ក្រុមបាតតារាងរដូវកាលចាស់ ២ក្រុម គឺក្រុមអាស៊ីអឺរ៉ុប និងក្រុមស៊ីម៉ាក់ ដែលត្រូវកាត់ឲ្យទៅលេងនៅលីគលំដាប់ទី២ ត្រូវបានសម្រេចឲ្យចូលរួមលេងក្នុងលីគកំពូលកម្ពុជា នារដូវកាលថ្មី ឆ្នាំ២០១៧ខាងមុខវិញហើយ ។

ដោយហេតុនេះក្លឹបចូលរួមប្រកួតដណ្ដើមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៧ខាងមុខ ក៏កើនដល់ ១២ក្លឹបវិញដែរ ដោយរាប់បញ្ចូលទាំងសមាជិកថ្មី ២ក្លឹប ដែលទើបឡើងមកពីលីគកំដាប់ទី២ រួមមានក្លឹបគិរីវង់សុខសែនជ័យ(ជើងឯក) និងក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា(ជើងឯករង) ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីតំណាងក្លឹបម្នាក់ ដែលចូលរួមកិច្ចប្រជុំខាងលើ ។

គួរបញ្ជាក់ថា តាមគម្រោងលីគកំពូលកម្ពុជា ឆ្នាំ២០១៧ នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៨ ខែកុម្ភៈ ប៉ុន្ដែមុនបើកការប្រកួតផ្លូវការ សហព័ន្ធកិឡាបាល់ទាត់កម្ពុជា ក៏នឹងមានរៀបចំការប្រកួតលក្ខណៈមិត្តភាព និងសប្បុរសធម៌មួយ រវាងក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ បឹងកេតអង្គរ ប៉ះក្រុមជើងឯកពានរង្វាន់ Hun Sen Cup 2016 គឺក្រុមក្រសួងការពារជាតិផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត