កីឡាករ Top Scorer ប្រចាំពាន AFF Suzuki Cup 2016 ប្រកាសពីចេតនាចង់ទៅលេងនៅលីគអឺរ៉ុបម្តងទៀត

នូ មករា December 27, 2016


ថៃ៖ កីឡាករ Teerasil Dangda ដែលទើបតែទទួលបានពានរង្វាន់អ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំព្រឹត្តិការណ៍ AFF Suzuki Cup 2016 នោះបានប្រកាសថា ប្រសិនបើមានឱកាសរូបគេនឹងមិនបដិសេធក្នុងការចេញទៅលេងនៅលីគបាល់ទាត់នៃទ្វីបអឺរ៉ុបសារជាថ្មីម្តងទៀតឡើយ ។


ខ្សែប្រយុទ្ធរូបនេះបានថ្លែងថា បន្ទាប់ពីបានឆ្លងកាត់ពេលវេលាលើទីលានជាច្រើនឆ្នាំកន្លងមក រូបគេបានមើលឃើញថាអ្វីៗមានការផ្លាស់ប្តូរល្អប្រសើរជាងមុន ពិសេសគេរីករាយក្នុងការចេញទៅលេងនៅលីគអឺរ៉ុបសារជាថ្មីប្រសិនបើឱកាសហុចឱ្យ ។ គួររំលឹកថា Teerasil Dangda ធ្លាប់បានបង្ហាញខ្លួនលើទឹកដីអឺរ៉ុបម្តងហើយកាលពីឆ្នាំ២០១៤ ដោយបានចូលរួមជាមួយក្លឹប Almera ដែលលេងនៅលីគ La Liga របស់ប្រទេសអេស្ប៉ាញ ប៉ុន្តែមិនទទួលបានលទ្ធផលជាទីគាប់ចិត្តឡើយ ។

ខណៈនេះដែលរូបគេក៏កំពុងតែសាងផ្នួសរយៈពេល ១ សប្តាហ៍នៅក្នុងវត្តមួយនាខេត្តសុរិន្ទ ប្រទេសថៃដោយនឹងត្រូវចាកសិក្ខាបទវិញនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីចូលមកបន្តអាជីពក្នុងវិស័យបាល់ទាត់ជាបន្តទៀត ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត