Chelsea បង្កើតកំណត់ត្រាថ្មីក្រោយឈ្នះការប្រកួតយប់មិញ

លី រិទ្ធី December 27, 2016


អង់គ្លេស៖ ក្លឹបតោខៀវ Chelsea បង្កើនគម្លាតរហូតដល់ទៅ ៧ ពិន្ទុនៅកំពូលតារាងពិន្ទុសរុបបន្ទាប់ពីបានយកឈ្នះលើក្លឹប Bournemouth ដើម្បីបង្កើតកំណត់ត្រាថ្មីរបស់ក្លឹបក្នុងការឈ្នះ Premier League ចំនួន ១២ ប្រកួតជាប់ៗគ្នា។ គ្រាប់បាល់ទី១ ទទួលបានដោយការបញ្ជូនបាល់របស់កីឡាករសញ្ជាតិអេស្ប៉ាញ Cesc Fabregas ទៅឲ្យកីឡាករ Pedro ទាត់បញ្ចូលទីនៅនាទីទី ២៤។

ចូលដល់តង់ទី២ បានប្រមាណជា ៤ នាទីប៉ុណ្ណោះ កីឡាករ Eden Hazard បានធ្វើឱ្យក្រុមម្ចាស់ផ្ទះនាំមុខបានសម្រេចដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រក្រោយកើតមានកំហុសរបស់កីឡាករ Simon Francis រួចមក ។ បន្ថែមពីលើនេះ ខណៈដែលការប្រកួតរៀបនឹងបញ្ចប់ទៅហើយក្លឹប Chelsea បានទាត់បញ្ចូលទីមួយគ្រាប់ទៀតតាមរយៈថ្វៃជើងរបស់កីឡាករសញ្ជាតិអេស្ប៉ាញ Pedro (ប៉ះកីឡាករ Steve Cook ហើយចូលទីតែម្តង) ។ គួរបញ្ជាក់ផងដែរថា ក្លឹបហង្សក្រហម Liverpool អាចកាត់បន្ថយគម្លាតតពិន្ទុជាមួយក្លឹប Chelsea មកត្រឹម ៦ ពិន្ទុប្រសិនជាអាចយកឈ្នះលើក្លឹប Stoke បាននៅរាត្រីនេះ ៕

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត