ព្រះមហាក្សត្រកម្ពុជាប្រោសប្រទានគ្រឿងឥស្សរយយសដល់អតីតស្ថាបនិកអង្គការបេះដូងមាស

នូ មករា December 26, 2016


ភ្នំពេញ៖ លោក Taku Yamaguchi ដែលជាស្ថាបនិកកសាងកម្មវិធីអប់រំកាយសម្រាប់សាលាបឋមសិក្សាឲ្យមានលក្ខណៈទំនើបនៅកម្ពុជាបានទទួលគ្រឿងឥស្សរយយសថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះមហាក្សត្រកម្ពុជាដើម្បីជាការកោតសរសើរចំពោះស្នាដៃដ៏មានតម្លៃរបស់លោកនាពេលកន្លងមក ។ ពិធីបំពាក់គ្រឿងឥស្សរយយសនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែធ្នូក្រោមអធិបតីឯកឧត្តមហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡានៅទីស្ដីការក្រសួងតែម្តង ។

គួរបញ្ជាក់ថាលោក Taku Yamaguchi បានមកធ្វើការនៅកម្ពុជាពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ ដែលក្នុងអំឡុងពេលនោះលោកបានចុះ MOU ជាមួយក្រសួងអប់រំយុវជន និងកីឡាដើម្បីកសាងនូវកម្មវិធីអប់រំកាយបែបទំនើបមួយដែលមានលក្ខណៈទាន់សម័យ ដោយផ្លាស់ប្ដូរឥរិយាបទនៃការហាត់ប្រាណឲ្យទាន់សម័យដូចប្រទេសនានាក្នុងពិភពលោកដែរ។ ការអប់រំកាយបានត្រឹមត្រូវនោះគឺធ្វើឲ្យសិស្សានុសិស្សមានសុខភាពល្អ ជាហេតុធ្វើឲ្យគេមានប្រាជ្ញាភ្លឺថ្លាក្នុងការសិក្សា ។

លោក Taku Yamaguchi បានចាត់ទុកថានេះជាកិត្តិយសមួយរបស់លោកដែលព្រះមហាក្សត្រនៃប្រទេសកម្ពុជាបានប្រោសប្រទានគ្រឿងឥស្សរយយសមហាកិត្តិយសនេះដល់លោក ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត