ខេត្តកំពង់ឆ្នាំងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានង្វាន់ ៧មករា លើកទី១៧

នូ មករា December 26, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាវាយសីកម្ពុជាបានចាប់ផ្ដើមប្រកូកប្រកាសដល់បណ្ដាសមាគម-ក្លិបដែលជាសមាជិករបស់ខ្លួនឲ្យមកដាក់ពាក្យចូលរួមប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករាហើយ ។ តាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាថាឆ្នាំនេះការប្រកួតនឹងធ្វើនៅខេត្តកំពង់ឆ្នាំង ដោយមានរយៈពេល ២ ថ្ងៃគឺនៅថ្ងៃទី១៤  និង ១៥ ខែមករាឆ្នាំ២០១៧ នៅទីលានវាយសីខេត្តកំពង់ឆ្នាំងតែម្ដង ។

ការប្រកួតដើម្បីអបអរថ្ងៃជ័យជម្នះ៧មករានេះគឺជាព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំដ៏ធំរបស់សហព័ន្ធដែលឆ្នាំ២០១៧ និងត្រូវបានប្រារព្ធធ្វើឡើងចំនួន ១៦លើកមកហើយៗការប្រកួតតែងតែផ្លាស់ប្ដូរទីកន្លែងពោលគឺចែកគ្នាធ្វើម្ចាស់ផ្ទះម្ដងម្នាក់ ។ លោកអគ្គលេខាធិការរងបានបន្តថាលោកមិនទាន់បានដឹងនៅឡើយទេពីចំនួនសមាគម-ក្លិបដែលចូលរួមប្រកួតនេះប៉ុន្តែសម្រាប់វិញ្ញាសាប្រកួតវិញមានមានចំនួន ៨វិញ្ញាសាគឺ វិញ្ញាសាវាយគូវ័យចាស់អាយុ៥០ឆ្នាំឡើង, វិញ្ញាសាវាយគូវ័យកណ្តាលអាយុ៤០-៥០ឆ្នាំ, វិញ្ញាសាវាយគូបុរសអាយុ១៩ឆ្នាំឡើង, វិញ្ញាសាវាយគូបុរសក្រោមអាយុ១៩ឆ្នាំ, វិញ្ញាសាវាយគូនារីមិនគិតអាយុ, វិញ្ញាសាវាយគូវ័យជំទង់អាយុក្រោម១៦ឆ្នាំ, វិញ្ញាសាវាយគូវ័យកុមារអាយុក្រោម១៣ឆ្នាំ និងវិញ្ញាសាវាយគូបុរសនារីអាយុក្រោម១៦ឆ្នាំ  ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត