កីឡាករ-កីឡាការិនីប៉េតង់វ័យក្មេង ៦រូបត្រូវបានជ្រើសរើសជាក្រុមថ្នាលត្រៀមស៊ីហ្គេម២០២៣

នូ មករា December 23, 2016


ភ្នំពេញ៖ កីឡាករ-កីឡាការិនីប៉េតង់វ័យក្មេងចំនួន ៦នាក់បានក្លាយទៅជាអត្តពលិកថ្នាលជម្រើសជាតិសម្រាប់ការប្រកួតកីឡាស៊ីហ្គេម២០២៣ ខាងមុខដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះនោះ បន្ទាប់ពួកគេបានឆ្លងកាត់ការប្រកួតវគ្គជម្រុះក្នុងចំណោមកីឡាករ កីឡាការិនីចំនួន ២៩នាក់អស់រយៈពេល ២ថ្ងៃដែលបានប្រព្រឹត្តិនៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០១៦ ក្រោមការរៀបចំដោយសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា។

លោក សូម៉ៃ សុខគា ​អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា តាមគោលការណ៍របស់រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាតម្រូវឲ្យសហព័ន្ធមានកីឡាករ កីឡាការិនីថ្នាលសម្រាប់ត្រៀមខ្លួនការប្រកួតកីឡាស៊ីហ្គេម ២០២៣ ហើយសព្វថ្ងៃនេះសហព័ន្ធយើងមានកីឡាករ-កីឡាការិនីថ្នាលចំនួន​ ១០នាក់ ដូច្នេះក៏សម្រេចជ្រើសរើសបន្ថែមទៀតចំនួន ៦នាក់ក្នុងនោះមានកីឡាការិនី ២នាក់ និងកីឡាករ ៤នាក់ដើម្បីបង្គ្រប់តាមផែនការរបស់ក្រសួងអប់រំយុវជន និងកីឡា ។លោកអគ្គលេខាធិការរងបានបន្ថែមទៀតថា កីឡាករថ្នាលដែលត្រូវជ្រើសរើសរួមមាន៖ កីឡាករ គង់ កែវសំខាន់ មកពីក្លិបសេនារាជសីហ៍, កីឡាករឈួន តុលា មកពីក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ, កីឡាករ ភាព រ៉ាឃីម មកពីក្លិបឆ្នោតស្ថាបនា (ខេត្តកណ្តាល), និងកីឡាករ ជា ហេងឧត្តរស្មី មកពីក្រសួងមហាផ្ទៃ ចំណែកឯកីឡាការិនីមានកីឡាការិនីអ៊ុំ ពុទ្ធាយ៉ា ក្លិបឆ្នោតស្ថាបនា (ខេត្តកណ្តាល) និងកីឡាការិនី ភៀត ផារីតា មកពីក្រសួងការពារជាតិ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត