ស៊ន សៀវម៉ី ទទួលបានមេដាយមាសកិត្តិយសពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍

នូ មករា December 22, 2016


ភ្នំពេញ៖ ទោះបីកញ្ញា ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូឆ្នើមរបស់កម្ពុជា បរាជ័យក្នុងការប្រកួតជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលកាលពីពេលកន្លងទៅក៏ពិតមែន ប៉ុន្ដែម្ចាស់មេដាយមាសអាស៊ីរូបនេះ បានទទួលការលើកទឹកចិត្តនូវមេដាយមាសកិត្តិយស ១គ្រឿងពីកម្មវិធីផ្ដល់មេដាយកិត្តិយសដល់អត្តពលិកឆ្នើមក្នុងតំបន់អាស៊ានដណ្ដើមបានមេដាយក្នុងការប្រកួតកីឡាអូឡាំពិក ដែលរៀបចំដោយថ្នាកដឹ់កនាំកីឡានៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាលពីពេលថ្មីៗកន្លងទៅ ។

ថ្លែងក្នុងពិធីបំពាក់មេដាយកិត្តិយសដល់កញ្ញា ស៊ន សៀវម៉ី នារសៀលថ្ងៃទី២២ ខែធ្នូនេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលចូលរួមក្នុងកម្មវិធីខាងលើដែរនោះ បានមានប្រសាសន៍ថា៖ «មែនទែនទៅមេដាយកិត្តិយសនេះ គឺសម្រាប់អ្នកដណ្ដើមបានមេដាយអូឡាំពិកប៉ុណ្ណោះ តែដោយសារ សៀវម៉ី បានលើកកិត្តិយសជាតិ តាមរយៈការប្រកួតជម្រុះប្រចាំទ្វីបឈ្នះមេដាយមាស អ្នករៀបចំកម្មវិធីនោះ ក៏សម្រេចផ្ដល់មេដាយមាសកិត្តិយស ១គ្រឿងដល់កីឡាការិនីតំណាងប្រទេសកម្ពុជានេះតែម្ដង »។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថា នេះគឺជាមោទកភាពមួយ បើទោះបី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយពីការប្រកួតកីឡាអូឡាំពិកផ្លូវការពិតមែន តែប្រទេសក្នុងតំបន់ និងពិភពលោកពិតជាទទួលស្គាល់អំពីសមត្ថភាពវិស័យកីឡាកម្ពុជា ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តកីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជានេះ ឲ្យខិតខំហ្វឹកហាត់បន្ថែមទៀត ពោលគឺចាប់ផ្ដើមហ្វឹកហាត់ពីឥលូវទៅ ដើម្បីឆ្ពោះទៅដណ្ដើមមេដាយអូឡាំពិកផ្លូវការក្នុងការប្រកួតនាឆ្នាំ២០២០ នៅប្រទេសជប៉ុន ៕ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត