តើកម្មវិធី Honda Estilo មានពាក់ព័ន្ធអ្វីជាមួយ Keisuke Honda ដែលនឹងមកកម្ពុជាចុងសប្ដាហ៍នេះ?

នូ មករា December 22, 2016


ភ្នំពេញ៖ កីឡាករនៃក្លឹបលីគកំពូលអ៊ីតាលី AC-Milan និងជាខ្សែប្រយុទ្ធដ៏សំខាន់របស់ក្រុមជម្រើសជាតិសាំម៉ូរ៉ៃជប៉ុន Keisuke Honda នឹងមកទស្សនៈកិច្ចជាផ្លូវការជាលើកទី២ នៅកម្ពុជា នាចុងសប្ដាហ៍នេះហើយ ដើម្បីចូលរួមកម្មវិធី Soccer Camp និងចែករំលែកបទពិសោធន៍បាល់ទាត់ដល់កុមារកម្ពុជា ដែលកម្មវិធីនោះមានឈ្មោះថា «Keisuke Honda’s SOLTILO GLOBAL SOCCER CAMP» ក្រោមការឧបត្ថម្ភគាំទ្រដោយ TATERU ដែលជាបុត្រសម្ព័ន្ធរបស់ Honda Estilo ។

ប៉ុន្ដែមុននឹងតារាបាល់ទាត់លំដាប់ពិភពលោក Keisuke Honda ធ្វើដំណើរដល់កម្ពុជា យើងគួរស្វែងយល់ទាំងអស់គ្នា ថាតើកម្មវិធី Honda Estilo មានពាក់ព័ន្ធអ្វីជាមួយកីឡាករសញ្ជាតិជប៉ុនរូបនេះ? ។ តាមការពិត Honda Estilo គឺជាក្រុមហ៊ុនមួយរបស់កីឡាករ Keisuke Honda ផ្ទាល់តែម្ដង ដែលផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលថ្នាលកីឡាបាល់ទាត់ និងបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ពោលគឺរយៈពេល ៩ឆ្នាំមកហើយ ។

ក្រៅពីកម្មវិធីបណ្ដុះបណ្ដាលថ្នាលកីឡាបាល់ទាត់ហើយនោះ ក្រុមមហ៊ុននេះក៏បានបង្កើតក្លឹបបាល់ទាត់មួយមានឈ្មោះថា SV Horn ដែលជាក្លឹបាល់ទាត់អាជីពមួយនៃប្រទេសអូទ្រីសផងដែរ ។ លើសពីនេះ Honda Estilo ក៏បានពង្រីកសាលាបាល់ទាត់ចំនួន ៦៥កន្លែង ជាមួយនឹងសិស្សជាង ៤០០០ នាក់ទៀត ក្នុងនោះមានដូចជា៖ កម្ពុជា ចិន ជប៉ុន និងសហរដ្ឋអាមេរិកជាដើម ។

តាមរយៈក្រុមហ៊ុនខាងលើ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំដដែល តែងតែផ្ដល់ការអប់រំ និងចែករំលែកបទពិសោធន៍​ដល់ក្រុមចំនួន ១៦កន្លែងតាមបណ្ដាប្រទេសចំនួន៩ ដើម្បីបង្រៀនពីសារៈសំខាន់នៃការលេងបាល់ទាត់ ឆ្ពោះទៅសម្រេចក្ដីស្រមៃរបស់ក្មេងៗផងដែរ ។ ដោយមានឃើញពីការខិតខំប្រឹងប្រែងនេះ Honda ក៏ទទួលបានរង្វាន់លើកទឹកចិត្តពី United Foundation Global Advocate សម្រាប់យុវជនក្នុងឆ្នាំ ២០១៦ និងបានក្លាយជាសមាជិក MIT Media Lab Director ដែលជាកន្លែង Honda កំពុងសហការជាមួយអ្នកមានគំនិតថ្មីលំដាប់ពិភពលោកទៀតផង ។

គួរបញ្ជាក់ថា តាមគម្រោងកីឡាករ Keisuke Honda នឹងមកដល់កម្ពុជានាចុងសប្ដាហ៍នេះ ហើយតាមគម្រោងនឹងមានការចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតផង ។ បន្ទាប់មកនៅថ្ងៃទី២៦ ខែធ្នូដើមសប្ដាហ៍ក្រោយនេះ Honda នឹងរៀបចំព្រឹត្តិការណ៍ Keisuke Honda’s SOLTILO GLOBAL SOCCER CAMP លើកទី១ នៅពហុកីឡដ្ឋានជាតិដើម្បីបង្ហាត់បង្ហាញបាល់ទាត់ដល់ក្មេងៗចំនួន ១០០ នាក់ដោយមិនគិតថ្លៃ ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៤:០០ រសៀល មុននឹងធ្វើសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីចក្ខុវិស័យរបស់ខ្លួននៅកម្ពុជាផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត