ថៃ និង ជប៉ុន រួមគ្នាបង្កើតព្រឹត្តិការណ៍ 2017 J.League Asia Challenge ជាលើកដំបូង

នូ មករា December 22, 2016


បាងកក៖ បន្ទាប់ពីសម្លឹងឃើញសក្តានុពលនៃវិស័យបាល់ទាត់អាស៊ានដែលកំពុងតែមានសន្ទុះឈានឡើងគួរឱ្យកត់សម្គាល់នោះ លីគបាល់ទាតនៃប្រទេសជប៉ុន (J.League) បានរួមគ្នាជាមួយលីគនៃប្រទេសថៃ (Thai League) ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតថ្មីមួយដែលមានឈ្មោះថា “2017 J.League Asia Challenge in THAILAND” ដែលនឹងត្រូវប្រារព្ធធ្វើជាលើកដំបូងនាអំឡុងខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។

យោងតាមការប្រកាសរបស់់សមាគមបាល់ទាត់នៃប្រទេសថៃបានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅកីឡដ្ឋាន Rajamangala Stadium ក្នុងរាជធានីបាងកក ដោយមានការចូលរួមពីក្លឹបធំៗចំនួន ៤ ដែលជាសមាជិកនៃលីគរបស់ប្រទេសទាំងពីរដូចជាក្លឹប Kashima Antlers (ជើងឯកលីគទី១ ជប៉ុន ឬ J1 League ) និងក្លឹប Yokohama F. Marinos (ជាប់លេខ១០ នៅ J1 League ) ចំណែកក្លឹប ២ ទៀតនៅក្នុងប្រទេសថៃរួមមាន ក្លឹប Bangkok United ដែលជាជើងឯករងនៅលីគកំពូលថៃ ក៏ដូចជាក្លឹប Suphanburi FC ដែលស្ថិតនៅចំណាត់ទី១០ នៃលីគកំពូលថៃដែរ​នោះ ។

កម្មវិធីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រតំបន់អាសុីរបស់លីគជប៉ុន ដែលមានគោលដៅពង្រឹងសហប្រតិបត្តិការណ៍លើវិស័យកីឡាបាល់ទាត់ជាមួយបណ្តាលីគនានានៅក្នុងទ្វីបអាសុី ពិសេសនៅក្នុងតំបន់អាសុីអាគ្នេយ៍តែម្តង ។ ជាងនេះទៅទៀត គណៈកម្មការរៀបចំបានកំណត់ថា ព្រឹត្តិការណ៍ 2017 J.League Asia Challenge in THAILAND នឹងចាប់ផ្តើមដោយភាពវិជ្ជមានដើម្បីបន្តធ្វើឱ្យបានកាន់តែល្អប្រសើរនៅក្នុងរយៈពេល ៣ ឆ្នាំជាបន្តទៀត ដោយរំពឹងថាការចូលរួមនឹងមានចំនួនកាន់តែច្រើនឡើងៗហើយប្រទេសទាំងពីរនឹងផ្លាស់ប្តូរទឹកដីប្រកួតទៅវិញទៅមកជារៀងរាល់ឆ្នាំ ៕

អត្ថបទ​៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត