ក្រសួងការពារជាតិនាំចូលកីឡាករប្រេស៊ីលម្នាក់ទៀត បន្ថែមលើវត្តមានកីឡាករកូរ៉េខាងជើង

នូ មករា December 22, 2016


ភ្នំពេញ៖ កាន់តែធ្វើឲ្យគូប្រជែងមានការព្រួយបារម្ភខ្លាំងហើយ ខណៈដែលក្រុមក្រសួងពារជាតិដែលជាជើងឯករងរដូវកាលចាស់នេះបានចុះកិច្ចសន្យានាំចូលខ្សែប្រយុទ្ធបរទេសម្នាក់ទៀត គឺកីឡាករ Leandro Brasileiro មកពីប្រទេសប្រេស៊ីល ស្របពេលដែលកីឡាករកូរ៉េខាងជើង ៤រូប ក៏បានត្រឡប់មកជួយក្រសួងការពារជាតិសាជាថ្មីសម្រាប់លីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៧ខាងមុខនេះ ។

យោងតាមការជូនដំណឹងរបស់ក្លឹបជើងឯកពាន Hun Sen Cup 2016 ខាងលើ បានបញ្ជាក់ដែរថា កីឡាករប្រេស៊ីល Leandro Brasileiro មុននឹងធ្វើដំណើរមកចូលរួមជាមួយក្លឹបក្រសួងការពារជាតិនេះ គេធ្លាប់បានប្រកបអាជីពរយៈពេល ៣ឆ្នាំជាមួយក្លឹប Ayeyawady នៃលីគកំពូលមីយ៉ាន់ម៉ា ។ បន្ទាប់មកទើបខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះ បានផ្លាស់ទៅលេងឲ្យក្លឹបមួយនៃលីគលំដាប់ទី៣ របស់ប្រទេសព័រទុយហ្គាល់ ក្នុងឆ្នាំ២០១៦នេះ ។

អ្នកតាមដានវិស័យកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា ការនាំចូលកីឡាករប្រេស៊ីលនេះ នឹងក្លាយជាឧបសគ្គមួយកម្រិតទៀតដល់គូប្រជែង បន្ថែមពីលើកីឡាករបរទេសដ៏មានសក្ដានុពលកាលពីរដូវកាលចាស់ គឺកីឡាករកូរ៉េខាងជើងទាំង ៤រូប រួមមានកីឡាករ Choe Myong Ho, Kim Kyong hon, Ri Hyuk Chol និង Jang Song Hyok ដែលបានធ្វើព្យុះធ្វើភ្លៀងជាមួយក្លឹបក្រសួងការពារជាតិ រហូតបានឈ្នះជើងឯករងទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត