Jose Mourinho: អ្នកចាត់ការទូទៅក្លឹប Manchester United ចង់នៅកីឡដ្ឋាន Old Trafford យូរជាងនេះ

នូ មករា December 22, 2016


អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho ចង់នៅជាមួយក្លឹបយូរជាងកុងត្រា ៣ ឆ្នាំរបស់លោកពីព្រោះតែលោកស្រលាញ់ពេលវេលាដេលលោកនៅកីឡដ្ឋាន Old Trafford។

លោក Mourinho​វ័យ ៥៣ ឆ្នាំបានចូលរួមជាមួយក្លឹបកាលពីកក្កដាកន្លងទៅ ហើយពួកគរកំពុងស្ថិតនៅលេខ ៦ ក្រោយការប្រកួត Premier League ១៧ ប្រកួតកន្លងមក។

នៅខែតុលា អ្នកចាត់ការទូទៅសញ្ជាតិ ព័រទុយហ្គាលរូបនេះបាននិយាយថា៖ ការរស់នៅសណ្ឋាគារគឹមានការលំបាក ហើយអ្នកចាត់ការទូទៅរូបនេះក៏ជួបរឿងលំបាកពីទម្រង់លេងរបស់កីឡាករដែលទើបតែថ្មីៗនេះប៉ុណ្ណោះដែលក្រុមមានការរីកចម្រើនជាមួយនឹងលទ្ធផល។

លោកបាននិយាយថា៖ “ខ្ញុំដឹងថាប្រសិនជាថ្ងៃណាមួយក្លឹបយកកុងត្រាថ្មីមក ខ្ញុំនឹងចុះហត្ថលេខា។”

លោកក៏បានបន្តថា៖ លោកនឹងមិនទៅប្រទេស ចិន នោះទេទោះបីជាលោកទទួលស្គាល់ថា ប្រទេស ចិនទាក់ទាញមនុស្សជាច្រើនជាមួយនឹងលុយ។

“ខ្ញុំចង់នៅកន្លែងដែលពិបាកហើយទទួលបានជ័យជម្នះ។” “បាល់ទាត់នៅប្រទេស ចិននៅក្មេងនៅឡើយហលយត្រូវចំណាយពេលច្រើនឆ្នាំទៀត។ តែលុយនៅចិនបានទាក់ទាញមនុស្សជាច្រើនប៉ុន្តែខ្ញុំស្រលាញ់បាល់ទាត់ដែលនៅកន្លែងដែលពិបាក និងមានកម្រិតខ្ពស់ជាង។” នេះជាអ្វីដែលលោក Jose Mourinho បាននិយាយ។

គួរបញ្ជាកផងដែរថា ខ្សែបម្រើក្លឹប Chelsea កីឡាករ Oscar ត្រូវបានសារព័ត៌មានចុះផ្សាយថាត្រូវបានក្លឹប Shanghai SIPG ទាក់ទងដែលកីឡាកររូបនេះអាចនឹងទទួលបានតម្លៃបលកម្មរហូតដល់ £400,000 ក្នុងមួយសប្តាហ៍៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត