ប្រាក់ មុន្នីឧត្តម បន្តកិច្ចសន្យា ១ ឆ្នាំទៀតជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនតូយ៉ូតា

នូ មករា December 21, 2016


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានឱ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម ប្រាក់ មុន្នីឧត្តម បានសម្រេចបន្តកិច្ចសន្យារយៈពេល ១ ឆ្នាំទៀតដើម្បីបំពេញតួនាទីជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនលក់រថយន្តដ៏ល្បីល្បាញមួយនៅក្នុងប្រទេសនោះ ។ ជាមួយគ្នានេះ ពិធីចុះកិច្ចសន្យាក៏ត្រូវបានធ្វើឡើងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន និងសាមីខ្លួនផ្ទាល់កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ។

សូមបញ្ជាក់ថា ក្នុងនាមជាឯកអគ្គរាជទូតសុច្ឆន្ទៈដែលមានតួនាទីជា Brand Ambassador នេះ កីឡាករ ប្រាក់ មុន្នីឧត្តម បានបំពេញតួនាទីជាអ្នកផ្សព្វផ្សាយរាល់សកម្មភាពរបស់ក្រុមហ៊ុនដោយរាប់បញ្ចូលទាំងការចូលរួមក្នុងកម្មវិធី ក៏ដូចជាព្រឹត្តិការណ៍កីឡាបាល់ទាត់ផ្សេងៗ ព្រមទាំងការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មានផងដែរ ។ នាពេលកន្លងមក អតីតប្រធានក្រុមជម្រើសជាតិរូបនេះ ក៏ត្រូវបានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផ្តល់រថយន្តម៉ូដែលថ្មី Hilux Revo សម្រាប់ការធ្វើដំណើរពេញមួយឆ្នាំព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភមួយចំនួនទៀតផងដែរ ៕

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត