ប្រភេទកីឡាយុទ្ធគុនចម្រុះ ឬ MMA នឹងបង្ហាញខ្លួនលើកដំបូងក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ!

នូ មករា December 21, 2016


ភ្នំពេញ៖ ដោយមាន​ការពេញនិយម និង​ទទួលបានសំណូមពរ​ពីមហាជន ក៏ដូចជាស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនផងនោះ ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចដាក់នូវប្រភេទកីឡាប្រកួត​យុទ្ធគុន​ចម្រុះ ឬ MMA (Mix Martia Art) នៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះដែលជាវត្តមានលើកដំបូងដោយមានការប្រកួតចំនួន ៦ គូ និងមានគូនារី ១ គូផងដែរ ។


សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រដែលនឹងចាប់ផ្ដើមនាថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ នៅក្រុងព្រះសីហនុនោះ ដោយប្រភេទកីឡាមួយនេះក៏នឹងចាប់ផ្ដើមប្រកួតនៅ​ព្រឹក​ថ្ងៃទី២៤ ខែធ្នូ នៅឆ្នេរ​ឯករាជ្យ​លើសង្វៀន​ប្រដាល់​ដែល​បានរៀបចំ​រួចជាស្រេច។ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាលោកតែម ម៉ឺន បាន​ឲ្យ​ដឹងថា៖ «ការប្រកួត​គុនចម្រុះ​នៃសមាគម​កីឡា MMA នេះយើង​ប្រើប្រាស់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ដែលមាន​ស្រាប់ហើយ​សម្រាប់​លក្ខខណ្ឌ​នៃ​ការប្រកួត​វិញគឺយើង​គោរពតាម​បទបញ្ជា​ប្រកួត​របស់​សមាគម​កីឡា​គុនចម្រុះ​របស់​កម្ពុជា​ដែលមាន​ស្រាប់»។

លោកបន្តថា សមាសភាព​អ្នកប្រកួត MMA នេះ មាន​គូទី១ តម្រូវ​ទៅលើ​កីឡាករ​ឡុង ប៊ុនយីម មកពី​ក្លិបសាលវ័ន្ត​កីឡា ដែល​នឹងត្រូវ​ប្រកួត​ជាមួយ​ ខ្លា រខិន មកពីក្លិប​អេភូថង​ក្នុងប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម។ គូទី ២ កីឡាករ​ឡាញ់ ផល្លា របស់ក្លិប​អេភូថង ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ឡុង ពូ ក្នុងទម្ងន់ ៦១ គីឡូក្រាម។ គូទី ៣ កីឡាករ​ចាន់ ហេង មកពី​ក្លិប Cambodia Top Team នឹង​ប្រកួត​ជាមួយ​អូន ចាន់ឡុង មកពី​ក្លិប​កុសល​កីឡា ក្នុងទម្ងន់ ៦៣ គីឡូក្រាម ។ ដោយឡែក​គូទី៤ កីឡាករ​ថៃ រិទ្ធី មកពី​ក្រសួង​ការពារជាតិ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ទឹម សាន្ត មកពី​កុសល​កីឡាក្នុងប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម។

ចំណែកគូទី៥ គឺកីឡាករ ផាត សូដា មកពី​ក្លិប​អេភូថង ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ស្ទេវី ហេនវី មកពី​ក្លិប​សិល្បៈក្នុងទម្ងន់ ៥៦ គីឡូក្រាម ខណៈដែល​គូទី ៦ ជាគូនារី​ដ៏​ពេញនិយមដោយ​កីឡាការិនី​អេ យ៉ានុត មកពី​ក្លិប​អេភូថងត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី ​ស្រី ឆាយ មកពី​នាគមានជ័យ​កីឡា ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម ៕រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត