លោក ទេព ឡុងរចនា ប្ដេជ្ញាដឹកនាំ Cam-All Stars ឲ្យបានកាន់តែល្អ បើសិន FFC…!

នូ មករា December 21, 2016


ភ្នំពេញ៖ ក្រោយដឹកនាំក្រុម Cambodia All Stars ប្រកួតស្មើជាមួយក្រុមភ្ញៀវ Moroccan All Stars ដោយលទ្ធផល ១-១ កាលពីចុងសប្ដាហ៍កន្លងទៅ លោក ទេព ឡុងរចនា ដែលជាគ្រូបង្វឹកហាក់មិនសូវសប្បាយចិត្តប៉ុន្មានឡើយ ដោយសារទម្រង់លេងកូនក្រុមរបស់ខ្លួន មានចំណុចខ្វះខាតច្រើន ប៉ុន្ដែលោកបានប្ដេជ្ញាចិត្តថា ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ផ្ដល់ឱកាសឲ្យលោកដឹកនាំ Cambodia All Stars ជាថ្មី លោកនឹងធ្វើឲ្យបានល្អប្រសើរជាងនេះ ។

គ្រូបង្វឹកមកពីក្លឹបក្រសួងការពារជាតិរូបនេះ បានទទួលស្គាល់ថា ការប្រកួតជាមួយក្រុម Moroccan All Stars នៅក្នុងជំនួបមិត្តភាព ដើម្បីអបអរខួបលើកទី ២០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុកនោះ កូនក្រុមខ្លួនពិតជាមានចំណុចខ្វះខាតមែន ។ ម្យ៉ាងដោយសារការប្រមូលផ្ដុំមានលក្ខណៈប្រថុចញ៉ុចពេក ហើយកីឡាករ Super Star មួយចំនួនមានរបួស និងជាប់ជួយក្លឹបនៅក្រៅប្រទេស ដូចជា ចាន់ វឌ្ឍនាកា និង កែវ សុខផេង ជាដើម ។

ដោយហេតុនេះលោក ទេព ឡុងរចនា បានធ្វើការតាំងចិត្តខ្ពស់ថា ទោះបីលើកក្រោយ សហព័ន្ធតាំងតែងគ្រូបង្វឹកណាមកដឹកនាំក្រុម Cambodia All Stars ក៏មិនសំខាន់ដែរ តែបើសិនសហព័ន្ធផ្ដល់ឱកាស ឬតែងតាំងលោកដឹកនាំក្រុមចម្រុះកីឡាករលីគកំពូលនេះទៀត លោកសន្យាថា នឹងធ្វើឲ្យបានល្អប្រសើរបំផុត ។ ជាងនេះទៅទៀត លោកក៏បានស្នើរឲ្យមានការប្រកួតជាមួយក្រុមមកពីក្រៅតំបន់បន្ដផងដែរ ដើម្បីពង្រឹងសមត្ថភាពកីឡាករកម្ពុជាឲ្យកាន់តែរីកចម្រើន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត