ប្រតិភូប៉េតង់កម្ពុជាមកដល់មាតុភូមិដោយមោទកភាពជាមួយនឹងមេដាយ ៦ គ្រឿងពីការប្រកួតទ្វីបអាសុី នៅមីយ៉ាន់ម៉ា

នូ មករា December 20, 2016


ភ្នំពេញ៖ ប្រតិភូកីឡាប៉េតង់កម្ពុជាបានវិលត្រឡប់មកដល់មាតុភូមិវិញហើយនៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ បន្ទាប់ពីបានចូលរួមប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី២០ នៅប្រទេសមីយ៉ាន់ម៉ានោះ ។ ជាមួយគ្នានេះពួកគេបានស្ពាយមេដាយមាស ១ គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ ៣ គ្រឿងត្រឡប់មកវិញ ដោយមានការអញ្ជើញទៅទទួល និងបំពាក់កម្រងផ្កាស្វាគមន៍ដោយ លោកប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង លោកសូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ។

គួរំលឹកថា ក្នុងការចេញទៅប្រកួតលើកនេះបានចែកចេញជា ៣ ផ្នែក គឺផែ្នកយុវជនមាន ៤នាក់ គឺកីឡាករ ទីវ រដ្ឋា, កីឡាករ ឃួន លីហ៊័រ, កីឡាករ កុយ សុភក្រ្តា និងកីឡាករ ផង់ ហាសសិទ្ធិទេវរាជ ដែលមានលោកអ៊ុក យ៉ារី គ្រូបង្វឹក ។ ចំពោះផ្នែកបុរសមាន ៤នាក់ដែរ គឺ កីឡាករ សុខ ចាន់មាន, កីឡាករ សៀង វណ្ណា, កីឡាករ តឹប នរ៉ា, និងកីឡាករ ហេង ថា ដោយមានលោកអ៊ឹម ផាត គ្រូបង្វឹក។ ផ្នែកនារី ៤នាក់ដែរ គឺ កីឡាការិនីជើងចាស់ កែ ឡេង, កីឡាការិនី ឃួន យ៉ារី, កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី អ៊ុន ស្រីយ៉ា ហើយមានលោកសុខ ម៉ុង គ្រូបង្វឹក ។

ជាលទ្ធផល នៅក្នុងការប្រកួតនេះកីឡាករកម្ពុជាសុខ ចាន់មាន ដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ (Shooting) ចំណែកកីឡាករឃួន លីហ៊័រ ដណ្ដើមបានមេដាយប្រាក់លើវិញ្ញាសាវាយយកពិន្ទុដែរ ចំពោះវិញ្ញាសា ៣នាក់ទល់៣នាក់ (ក្រុម) ក៏ដូចជាផ្នែកនារី ដណ្ដើមបានមេដាយសំរិទ្ធ រីឯក្រុមយុវជនវ័យក្មេងកម្ពុជាក៏ដណ្ដើមបានមេដាយប្រាក់ដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត