Zlatan ប្រកាសថានឹងបន្តរក្សាទម្រង់លេងល្អរហូតដល់អាយុ ៥០ ឆ្នាំ!

នូ មករា December 19, 2016


អង់គ្លេស៖ កីឡាករ Zlatan Ibrahimovic របស់ក្លឹប Man Utd បានប្រកាសថា រូបគេនឹងនៅតែបន្តទម្រង់លេងល្អរបស់ខ្លួនរហូតដល់អាយុ ៥០ ឆ្នាំ ពោលគឺគេនឹងមិនចូលនិវត្តន៍ដោយងាយឡើយ ។ កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានថ្លែងថា ទោះបីជាមានវ័យជាង ៣០ ក៏ពិតមែន ប៉ុន្តែកម្លាំង និងស្មារតីរបស់ខ្លួនគឺមានភាណស្វាហាប់ដូចកាលនៅវ័យ ២០ ឆ្នាំដូច្នោះដែរ ។

ខ្សែប្រយុទ្ធដែលរកបាន ១០​គ្រាប់នៅក្នុងការប្រកួតទាំង ៩ លើកនារដូវកាលនេះ បានបង្ហាញជំនឿចិត្តថា រូបគេនឹងធ្វើបានល្អជាច្រើនរដូវកាលបន្តទៀត ដោយមិនខ្វល់ពីបញ្ហាអាយុឡើយ ។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះ Zlatan Ibrahimovic ក៏ទើបតែបានបដិសេធសំណើររបស់ក្លឹបបាល់ទាត់មួយនៅប្រទេសចិន បើទោះបីជាបានទទួលតម្លៃខ្លួនរហូតដល់ ១២០ លានដុល្លារក៏ដោយ ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត