Messi Jay ចូលលេងក្នុងលីគកំពូលជប៉ុននារដូវកាលក្រោយជាមួយក្លឹប Consadole Sapporo ដោយពាក់លេខ ៤៤

នូ មករា December 19, 2016


បាងកក៖ ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិថៃ  Chanathip Songkrasin ដែលមានរហស្សនាមថា  Messi Jay នឹងប្តូរទៅប្រកបអាជីពនៅលីគកំពូលរបស់ជប៉ុុនវិញនារដូវកាលក្រោយ បន្ទាប់ពីកិច្ចព្រមព្រៀងខ្ចីជើងកីឡាកររូបនេះក្នុងរយៈពេល ១ឆ្នាំរវាងក្លឹបថៃ Muangthong United FC និងក្លឹបជប៉ុុន Consadole Sapporo ត្រូវបានសម្រេចជាស្ថាពររួចរាល់ហើយនោះ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុននេះនៅ SCG Stadium តំណាងក្លឹបបាល់ទាត់ Muangthong United បានថ្លែងថា កីឡាកររូបនេះនឹងពាក់លេខ ៤៤ ជាមួយក្រុមថ្មីដែលជាសមាជិកនៃលីគកំពូលប្រទេសជប៉ុននោះ ហើយវាជាដំណើរថ្មីមួយនៃការពង្រឹងសហប្រតិបត្តិការណ៍លើវិស័យកីឡាបាល់ទាត់នេះប្រទេសទាំងពីរផងដែរ ។ ជាងនោះទៅទៀត នេះក៏ជាផ្តល់ឱកាសឱ្យខ្សែប្រយុទ្ធរូបនេះបានក្រេបយកនូវបទពិសោធន៍ថ្មីៗពីលីគបាល់ទាត់ដ៏ឈានមុខនៅក្នុងតំបន់អាសុី ។

សូមបញ្ជាក់ថា កីឡាករ Chanathip Songkrasin ដែលទើបតែទទួលបានពានកីឡាករល្អជាងគេនៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 នោះក៏ធ្លាប់ត្រូវបានក្លឹបបាល់ទាត់ដ៏ធំ និងល្បីជាងគេនៅក្នុងប្រទេសទួគីផ្តល់រហស្សនាមថាជា «ម៉ារ៉ាដូណានៃទ្វីបអាសុី» រួចមកហើយបន្ទាប់ពីសង្កេតឃើញថាកីឡាកររូបនេះមានទម្រង់លេងដ៏ល្អប្រកបដោយសមត្ថភាពខ្ពស់ ៕

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត