រកឃើញម្ចាស់ប្រាក់រង្វាន់ ១៥,០០០ដុល្លារក្នុងព្រឹត្តិការណ៍ប្រណាំងសេះនៅឃុំវិហារសួគ៌

នូ មករា December 18, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងសេះដ៏ធំប្រចាំឆ្នាំ២០១៦ ដែលរៀបចំដោយក្រុមហ៊ុន 7NG នៅលើទីលាន SCT Sport Complex ក្នុងឃុំវិហារសួគ៌ បានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃទី១៩ ខែធ្នូម្សិលមិញ ហើយក៏បានរកឃើញសេះជើងឯកនៃពានធំក្នុងក្រុមA ដែលមានប្រាក់រង្វាន់ដល់ទៅ ១៥,០០០ដុល្លារអាមេរិកផងដែរ គឺបានទៅលើសេះឈ្មោះ Mabell ។


លោកឧកញ៉ា ស្រី ចាន់ធូ អគ្គនាយកក្រុមហ៊ុន 7NG បានឲ្យដឹងថា ទម្រាំរកឃើញសេះខ្លាំងប្រចាំព្រឹត្តិការណ៍ប្រណាំង SCT Derby Cup ឆ្នាំ២០១៦នេះ លោកបានរៀបចំការប្រកួតសន្សំពិន្ទុជារៀងរាល់មួយខែម្ដងអស់រយៈពេល ១ឆ្នាំត្រឹម ដោយសេះក្រុម A សុទ្ធតែជាសេះកម្រិតអាជីព ដែលនាំចូលពីប្រទេសថៃ និងមានដើមកំណើតពីសហរដ្ឋអាមេរិក ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋមកទស្សនាកម្សាន្ដផងដែរ ។

សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រប្រចាំខែធ្នូ ក្នុងក្រុម A គឺមានសេះចូលរួមសរុប ១២ក្បាល ហើយជាលទ្ធផលចំណាត់ថ្នាក់លេខ១ បានទៅសេះឈ្មោះ Mabell ដែលទទួលបានពានមួយ អមដោយប្រាក់រង្វាន់ ១៥,០០០ដុល្លារ ខណៈលេខ២ បានទៅសេះឈ្មោះ Rosi បានប្រាក់រង្វាន់ ១,០០០ដុល្លារ និងលេខ៣ បានទៅសេះឈ្មោះ ម៉លលី បានប្រាក់រង្វាន់ ៦០ម៉ឺនរៀល ។

ជាមួយគ្នានោះ ក៏មានការប្រណាំងសេះក្រុមE និងក្រុមD អមដោយការប្រណាំងម៉ូតូ និងប្រណាំងរថយន្ដ ដើម្បីញាំងកម្មវិធីឲ្យកាន់តែអស្ចារ្យទៀតផង ។ លោកឧញ៉ា ស្រី ចាន់ធូ បានបន្ថែមថា នេះគឺជាលើកទី១ ដែលក្រុមហ៊ុន 7NG រៀបចំព្រឹត្តិការណ៍កីឡាដ៏នេះឡើង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ និងជំរុញការបណ្ដុះបណ្ដាលធនធានកីឡាករឲ្យកាន់តែមានសមត្ថភាពត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ដោយឡែកនៅឆ្នាំ២០១៧ ក្រុមហ៊ុន 7NG នៅតែបន្ដគោលដៅពង្រឹងបន្ថែមនូវបច្ចេកទេសនៃការប្រកួតកីឡាផ្សេងៗ ពិសេសគឺកីឡាប្រណាំងសេះឲ្យកាន់តែមានគុណភាព ហើយមានប្រាក់រង្វាន់រហូតដល់ទៅ ២៥,០០០ដុល្លារឯណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត