ពិតជាខ្លាំងមែន! កីឡាករ សុខ ចាន់មាន ឈ្នះមេដាយមាសប៉េតង់ជើងឯកអាស៊ី ១គ្រឿងទៀតហើយ!

នូ មករា December 18, 2016


ភ្នំពេញ៖ក្រុមកីឡាប៉េតង់កម្ពុជាដណ្តើមបានមេដាយ ៣គ្រឿងហើយក្នុងវិញ្ញាសាយកពិន្ទុនៃព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ជើងឯកអាស៊ី លើកទី២០ (Asian Petanque Championship 2016) ។

ជាមួយគ្នានេះ ម្ចាស់មេដាយមាសពិភពលោកសុខ ចាន់មាន បានប្រាប់ពីប្រទេសមីយ៉ាន់មាថារូបគេទទួលបានមេដាយមាសលើវិញ្ញាសាយកពិន្ទុបុរស (Men Shooting) បន្ទាប់ពីយកឈ្នះក្រុមប្រទេសថៃដោយលទ្ធផល ៣២ ទល់ ២១។ ចំណែកកីឡាការិនីកែ ឡេង ទទួលបានមេដាយសំរិទ្ធវិញ្ញាសាយកពិន្ទុឯកជននារីដែរ និងកីឡាករឃួន លីហ័រ  ទទួលបានមេដាយប្រាក់វិញ្ញាសាយកពិន្ទុឯកជនយុវជន។

លោកបានបន្តទៀតថា ការចេញប្រកួតលើកនេះ យើងចែកចេញជា ៣ ផ្នែក គឺផែ្នកយុវជនមាន៤នាក់ ៖ កីឡាករ ទីវ រដ្ឋា កីឡាករ ឃួន លីហ កីឡាករ កុយ សុភក្រ្តា និងកីឡាករ ថង់ ហាសសិទ្ធិទេវរាជ ដែលមានលោកអ៊ុក យ៉ារី គ្រូបង្វឹក ចំពោះផ្នែកបុរសក៏មាន៤នាក់ ៖ កីឡាករ សុខ ចាន់មាន កីឡាករ សៀង វណ្ណា កីឡាករ តឹប ណរ៉ា និងកីឡាករ ហេង ថា មានលោកអ៊ឹម ផាត គ្រូបង្វឹក រីឯផ្នែកនារី៤នាក់ដែរ ៖ កីឡាការិនីជើងចាស់ កែ ឡេង កីឡាការិនី ឃួន យ៉ារី កីឡាការិនី ស្រាង សុរ៉ាឃីម និងកីឡាការិនី អ៊ុន ស្រីយ៉ា មានលោកសុខ ម៉េង គ្រូបង្វឹក ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត