អត្តពលិកកម្ពុជា ១២ រូបចាកចេញពីមាតុភូមិថ្ងៃនេះ ដើម្បីចូលរួមប្រកួតជើងឯកប៉េតង់ទ្វីបអាស៊ីនៅមីយ៉ាន់ម៉ា

នូ មករា December 16, 2016


ភ្នំពេញ៖ កីឡាករ-កីឡាការិនីប៉េតង់កម្ពុជាចំនួន ១២រូបបានចេញដំណើរឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ាហើយនៅថ្ងៃទី១៦ ខែធ្នូនេះដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីលើកទី ២០ (the 20th Asian Petanque Championship) នៅទីនោះ ។ ការចេញប្រកួតលើកនេះត្រូវបានចែកចេញជា ៣ ផ្នែក គឺផែ្នកយុវជនមាន ៤នាក់គឺកីឡាករ ទីវ រដ្ឋា, កីឡាករ ឃួន លីហ៊, កីឡាករ កុយ សុភក្រ្តា និងកីឡាករ ថង់ ហាសសិទ្ធិទេវរាជ ដែលមានលោកអ៊ុក យ៉ារី គ្រូបង្វឹក ។


ចំពោះផ្នែកបុរសក៏មាន ៤នាក់ដែរគឺកីឡាករ សុខ ចាន់មាន, កីឡាករ សៀង វណ្ណា, កីឡាករ តឹប នរ៉ា និងកីឡាករ ហេង ថា ដែលមានលោកអ៊ឹម ផាត គ្រូបង្វឹក ។ ចំណែកផ្នែកនារីក៏មាន ៤នាក់ដែរគឺកីឡាការិនីជើងចាស់ កែ ឡេង, កីឡាការិនី ឃួន យ៉ារី, កីឡាការិនី ស្រាង សុរ៉ាឃីម និងកីឡាការិនី អ៊ុន ស្រីយ៉ា ដោយមានលោកសុខ ម៉ុង ជាគ្រូបង្វឹក។

មុនចេញដំណើរទាំងលោកអ៊ុក យ៉ារី លោកអ៊ឹមផាត និងលោកសុខ ម៉ុង ដែលជាគ្រូបង្វឹកសុទ្ធតែមានជំនឿចិត្តថាការប្រកួតលើកទី២០នេះកម្ពុជានឹងដណ្ដើមបានមេដាយច្រើនជាងមុនជាមិនខានឡើយ ។ គួរបញ្ជាក់ថាកាលពីការប្រកួតលើកទី ១៩ កន្លងទៅដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនោះ ក្រុមអត្តពលិកប៉េតង់កម្ពុជាដណ្ដើមបានមេដាយមាស ១គ្រឿង មេដាយប្រាក់៣គ្រឿង និង មេដាយសំរិទ្ធ៤គ្រឿង ដោយឡែកសម្រាប់លើកនេះក្រុមកម្ពុជាបានហ្វឹកហាត់ក៏ដូចជាត្រៀមខ្លួនបានល្អណាស់ ដូច្នេះសង្ឃឹមថា នឹងទទួលបានលទ្ធផផលល្អជាក់ជាមិនខានឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត