កុងត្រាថ្មីកីឡាករ Luis Suarez និងក្លឹប Barcelona មានតម្លៃ £167.5 លាន buyout clause

លី រិទ្ធី December 16, 2016


ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Luis Suarez បានយល់ព្រមជាមួយនឹងក្លឹបជើងឯកអេស្ប៉ាញដែលក្នុងកុងត្រាថ្មីនោះ Buyout Clause មានតម្លៃរហូតដល់ទៅ £167.5 លាន។

អតីតខ្សែប្រយុទ្ធក្លឹបឆ្នើមក្លឹបហង្សក្រហម Liverpool រកបាន ៩៧ គ្រាប់និងឈ្នះជើងឯកបាន ៨ តាំងពីផ្ទេរមកកីឡដ្ឋាន Nou Camp កាលពីខែកក្កដា ក្នុងតម្លៃ £75 លាន។

តាមសេចក្តីប្រកាសផ្លូវការរបស់ក្លឹប Barcelona បានថ្លែងថា៖ កីឡាករវ័យ ២៩ ឆ្នាំសញ្ជាតិ អ៊ុយរូហ្គាយ រូបនេះនឹងនៅជាមួយក្លឹបរហូតដល់ឆ្នាំ ២០២១ ហើយគ្រោងនឹងចុះហត្ថលេខានៅថ្ងៃសុក្រនេះ។

កីឡាកររូបនេះរកបាន ៤០ គ្រាប់នៅលីកកំពូលអេស្ប៉ាញកាលពីរដូវកាលមុន។

គួរបញ្ជាក់ផងដែរថា ដៃគូប្រយុទ្ធអាម៉េរិគខាងត្បូង Suarez, Messi និង Neymar រកបានគ្រាប់បាល់សរុប ១៣១ គ្រាប់គ្រប់ការប្រកួតព្រមទាំងជួយឲ្យក្លឹបឈ្នះពាន La Liga និងពានរង្វាន់​Copa del Rey។

ចំណែកឯខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន Messi វ័យ ២៩ ឆ្នាំនិងផុតកុងត្រាជាមួយក្លឹប Barcelona នៅខែមិថុនា ២០១៨ ប៉ុន្តែត្រៀមនឹងចាប់ផ្តើមចចារកុងត្រាថ្មីនាពេលខាងមុខនេះ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត