កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតការប្រកួតកីឡាប៉េតង់ជើងឯកទ្វីបអាស៊ី

គឹមហុក September 14, 2015


ព្រះរាជាណាចក្រកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១៩ ដែលគ្រោងធ្វើឡើងពីថ្ងៃទី១៧ ដល់ទី១៩ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។ ជាមួយគ្នានេះដែរប្រទេសជាង១០នៅក្នុងតំបន់អាស៊ីនិងមានវត្តមានក្នុងការប្រកួតនេះបូករួមទាំងប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។ មុនព្រឹត្តការណ៍នេះឈានចូលមកដល់កម្ពុជាក៏ទើបតែបានបំពេញតួនាទីជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់អាស៊ីអាគ្នេយ៍លើកទីពីរដែលទើបបានបញ្ចប់កាលពីខែមេសាកន្លងទៅនេះ។ សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកីឡាប៉េតង់ជើងឯកអាស៊ីម្ដងរួចមកហើយកាលពីឆ្នាំ២០០១ ខណៈដែលកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាតែងតែបាននាំយកមេដាយជាច្រើនជូនជាតិមាតុភូមិពីព្រឹត្តិការណ៍ប្រកួតនានារួមទាំងការប្រកួតលំដាប់ពិភពលោកផងដែរ។ យ៉ាងណាក៏ដោយក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសសឹង្ហបុរីនាពេលថ្មីៗនេះកម្ពុជាអត្តពលិកកម្ពុជាមិនបាននាំយកនូវមេដាយមាសពីកីឡាបមួយប្រភេទនេះទេ ប៉ុន្តែកាលពីព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកអាស៊ីលើកទី១៨ នាឆ្នាំពីឆ្នាំ២០១៤ កន្លងទៅកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ១២រូបទៅចូលរួម និងដណ្ដើមបានមេដាយមាស៤គ្រឿងក្នុងចំណោមមេដាយមាសសរុប ៦គ្រឿងព្រមទាំងមេដាយប្រាក់មួយគ្រឿងផងដែរ៕

Sreya Un of Cambodia competes against Thailand's Nantawan Fueangsanit in the Woman's Petanque Singles gold medal match at the SEA Games in Singapore, Monday, June 8, 2015.(AP Photo/Joseph Nair)

 

24-Ke-Leng-plays-a-shot-the-final-27th-SEA-Games

 

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត