Kashima Antlers ក្លាយជាក្រុមអាស៊ីដំបូងគេដែលឡើងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup

លី រិទ្ធី December 15, 2016


OSAKA: ក្លឹប Kashima Antlers បានក្លាយជាក្លឹបអាស៊ីដំបូងគេដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup បន្ទាប់ពីពួកគេបានយកឈ្នះលើក្លឹបដែលមកពីប្រទេស កូឡំបី ក្លឹប Atletico Nacional ក្នុងលទ្ធផល ៣-០ កាលពីម្សិលមិញនេះ។

គ្រាប់បាល់ដំបូងរបស់ក្លឹប Kashima រកបាននៅនាទីទី ៣៣ នៅពេលដែលកីឡាករ Shoma Doi ស៊ុតបញ្ជូលទីបាល់ពិន័យ ១១ ម៉ែត្របន្ទាប់ពីកីឡាករ Orlando Berrio ធ្វើឲ្យមានកំហុសទៅលើកីឡាករ Daigo Nishi ក្រោយពីអាជ្ញាកណ្តាលមើលវីដេអូឡើងវិញក្នុងពេលប្រកួតដែលនេះក៏ជាលើកទី១ ផងដែរក្នុងការប្រកួត FIFA។

កីឡាករ Yasushi Endo រកបានមួយគ្រាប់ទៀតឲ្យក្លឹប Kashima Antlers នៅនាទីទី ៨៣ បន្ទាប់ពីអ្នកចាំទី Franco Armani ធ្វើឲ្យមានកំហុសដោយមិនទាត់បាល់ផ្តាច់។ ២ នាទីក្រោយកីឡាករដែលទើបនឹងប្តូរចូល Yuma Suzuki រកបានគ្រាប់ទី ៣ បានសម្រេចក្រោយការបញ្ជូនបាល់ដ៏ល្អឥតខ្ចោះរបស់កីឡាករ Mu Kanazaki ជួយឲ្យក្រុមទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-០។

នេះជាលើកទី ៣ ក្នុងរយៈពេល ៧ ឆ្នាំដែលក្រុមដែលមកពីប្រទេស អាម៉េរិគខាងត្បូងមិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតបន្ទាប់ពីបានចាញ់ក្រុមជើងឯកដែលមកពីទ្វីបផ្សេង និងម្ចាស់ផ្ទះផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្លឹបជើងឯកលីកកំពូលនៃប្រទេស ជប៉ុន J-league នឹងរង់ចាំមើលថាខ្លួននឹងប្រកួតជាមួយក្រុមណានៅវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្លឹប Real Madrid និងក្លឹបដែលមកពីប្រទេស ម៊ិចស៊ិចកូ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ៕

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ gdnonline

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត