បុណ្យសមុទ្រនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះអមដោយកីឡាជាច្រើនប្រភេទ!

នូ មករា December 16, 2016


ភ្នំពេញ៖ កីឡាជាច្រើនប្រភេទដូចជាប្រណាំងកង់ រត់ប្រណាំងមហាជន បាល់ទះឆ្នេរខ្សាច់ជាដើម នឹងបង្ហាញខ្លួននៅក្នុងពិធីបុណ្យសមុទ្រប្រចាំឆ្នាំ២០១៦ នាខេត្តព្រះសីហនុចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ដែលជាព្រឹត្តិការណ៍ដ៏ធំអបអរមុនពេលឆ្នាំថ្មីឈានចូលមកដល់ ។


បើតាមការគ្រោងទុក ពិធីបុណ្យនេះនឹងមានការអញ្ជើញចូលរួមបើកជាផ្លូវការដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ ។ ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០១៦ នឹងមានការដង្ហែរព្យុះហយាត្រា និងការប្រកួតកីឡានានាទាំងលើគោក លើទឹក និងលើអាកាសថែមទៀតផង ។ ក្រៅពីនេះ នៅមានការសម្តែងទស្សនីភាពសិល្បៈដ៏សម្បូរបែប ក៏ដូចជាការតាំងពិព័រណ៌ពាណិជ្ជកម្មជាច្រើនស្តង់ផងដែរ ។

សូមបញ្ជាក់ថា គណៈកម្មការរៀបចំបានសម្រេចថាពីធីបុណ្យនេះនឹងប្រារព្ធឡើងនៅឆ្នេរឯករាជ្យ ក្នុងខេត្តព្រះសីហនុ ក្រោមប្រធានបទ «ទីក្រុងបៃតង-ឆ្នេរស្អាត-ផ្ទៃសមុទ្រខៀវស្រងាត់» (Green City-Clean Beach-Blue Sea) ហើយនេះ គឺជាលើកទី២ សម្រាប់ខេត្តព្រះសីហនុ ដែលទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះដែរ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត