ការប្រកួតតេក្វាន់ដូ I.T.F អាស៊ានបិទបញ្ចប់ដោយកម្ពុជាប្រមូលមេដាយបានដល់ទៅ ៥២ គ្រឿង!

នូ មករា December 14, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ The 1st Southeast Asian ITF Taekwon-Do Championship ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី១២ មកនោះបានបញ្ចប់ហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែធ្នូ នេះ ដោយឯកឧត្តមកែវ រ៉េមី ប្រធានកិត្តិយសសហព័ន្ធតេក្វាន់ដូ I.T.F កម្ពុជាដែលទើបជាប់ឆ្នោតជាប្រធាន I.T.F អាស៊ានផងនោះ បានអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភីក្នុងឱកាសបិទការប្រកួតផងដែរ ។


ការប្រកួតដែលទាំងវិញ្ញាសាសម្តែង និងប្រយុទ្ធចំនួន ៣៨វិញ្ញាសានោះមានប្រទេសចំនួន ៧ចូលរួមគឺកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបូរី ហ្វីលីពីន និង ឥណ្ឌូនេស៊ី ហើយក្រុមអត្តពលិកកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ ដោយដណ្ដើមបានមេដាយសរុបចំនួន ៥២គ្រឿងដែលក្នុងនោះមេដាយមាស ៣១គ្រឿង មេដាយប្រាក់ ១០គ្រឿង និង មេដាយសំរិទ្ធ ១១គ្រឿង ។ ប្រទេសម៉ាឡេស៊ីបានចំណាត់ថ្នាក់លេខ ២ ដោយដណ្ដើមបានសរុបចំនួន ៣៣គ្រឿង ដែលក្នុងនោះមេដាយមាស ៥គ្រឿង មេដាយប្រាក់ចំនួន ១០គ្រឿង និងមេដាយសំរិទ្ធ ១៨គ្រឿង ។ រីេប្រទេសវៀតណាមដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៣ នោះដណ្ដើមបានមេដាយសរុបចំនួន ៣០គ្រឿងក្នុងនោះមេដាយមាស ១គ្រឿង មេដាយប្រាក់ចំនួន ១៤គ្រឿង និងមេដាយសំរិទ្ធ ១៥គ្រឿង ។

ចំណែកប្រទេសសិង្ហបូរីស្ថិតនៅចំណាត់ថ្នាក់លេខ៤ មានមេដាយសរុបចំនួន ១០គ្រឿងក្នុងនោះមេដាយមាសចំនួន ១គ្រឿង ប្រាក់ចំនួន ៣គ្រឿង និង មេដាយសំរិទ្ធចំនួន ៦គ្រឿង ។ ចំពោះប្រទេសថៃរកបានមេដាយសរុបចំនួន ៧គ្រឿង គឺមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធចំនួន ៦គ្រឿង ឯប្រទេសហ្វីលីពីន និង ឥណ្ឌូនេស៊ីមិនមានឈ្នះមេដាយឡើយ ។

នេះគឺជាជោគជ័យដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំដំបូង និងទទួលបានមេដាយដ៏ច្រើនស្ទើរតែគ្រប់វិញ្ញាសាតែម្តង ៕

អត្ថបទ៖ វ៉ាន្នី

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត