៦០ក្រុម នឹងប្រជែងគ្នាក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៤

នូ មករា December 14, 2016


ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ដណ្ដើមដណ្ដើមពានរង្វាន់ Soccer League លើកទី៤ រដូវកាលថ្មី ប្រចាំឆ្នាំ២០១៦ បានឈានដល់ការចាប់ឆ្នោតចែកពូលហើយកាលពីម្សិលមិញនេះនៅសណ្ឋាគារណាហ្គាវើលដោយមានក្រុមបាល់ទាត់រហូតទៅដល់ ៦០ក្រុមចូលរួម ខណៈកាលពីឆ្នាំ២០១៥ មានតែ ៤៧ក្រុមប៉ុណ្ណោះ។

គណៈកម្មការរៀបចំការប្រកួតនេះបានឱ្យដឹងថា ការប្រកួតពានរង្វាន់ Soccer League (Super League) លើកទី៤ ឆ្នាំ២០១៦ បន្ទាប់ពីរបើក និងបញ្ឈប់ការដាក់ពាក្យចូលរូមប្រកួតរួចមកទទួលបាន ៦០ក្រុម ដើម្បីមកប្រជែងគ្នាយកពានរង្វាន់ជាមួយនឹងទឹកប្រាក់ ១២លានរៀល (៣ពាន់ដុល្លារអាមេរិច) ហើយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះដោយបែងចែកជា ១៦ពូល មាន៖ ,,,,,,, និង A,B,C,D,E,F,G,H

ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីជំរុញយុវជនឲ្យលេងកីឡាដើម្បីសុខភាពល្អមាំមួន ទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត ក៏ដូចជាផ្ដល់ឱកាស ដល់យុវជនបានបញ្ចេញនូវសមត្ថភាព ក៏ដូចជាទេពកោសល្យរបស់ខ្លួននៅក្នុងវិស័យកីឡា និងនាំគ្នាលេងកីឡាទំាងអស់គ្នាជាជាងយកពេលវេលាទំនេរពីការសិក្សា ឬការងារទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ ជាពិសេសពាននេះ គឺប្រកួតដើម្បីរឹតចំណងមិត្តភាព សាមគ្ដីភាព និងបង្កើនកិច្ចសហប្រតិបត្តិការ ល្អរវាងមន្ដ្រីស្ថាប័នរដ្ឋ និងឯកជនដោយស្មារតី សាមគ្គីភាពតែម្ដង។

គួរបញ្ជាក់ផងដែរថា អ្នកឈ្នះជើងឯកពានរង្វាន់បាល់ទាត់  Soccer League (Super League) លើកទី៤ ឆ្នាំ២០១៦នេះ នឹងទទួលបានពាន១ មេដាយមាស ២៥គ្រឿង និង ប្រាក់រង្វាន់ ១២លានរៀល។ ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ ២៥គ្រឿង ប្រាក់រង្វាន់ ៨លានរៀល ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ ២៥គ្រឿង ប្រាក់រង្វាន់ ៤លានរៀល និងចំណាក់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់ ២លានរៀល ៕

អត្ថបទ៖ រត្ន័

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត