ឥណ្ឌូនេស៊ី បើកទ្វាទទួល ថៃ ក្នុងជើងទី១វគ្គផ្ដាច់ព្រ័ត្រ AFF Suzuki Cup យប់នេះ

នូ មករា December 14, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី នឹងត្រូវបើកកីឡដ្ឋាន Pakansari ដើម្បីទទួលក្រុមការពារតំណែងជើងឯកថៃ នាវេលាម៉ោង ៧យប់ថ្ងៃទី១៤ ខែធ្នូនេះ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2016 ជើងទី១ ។

នេះគឺជាលើកទី៥ ដែលក្រុមឥណ្ឌូនេស៊ី បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃពានប្រចាំតំបន់មួយនេះ តែមិនធ្លាប់ឈ្នះជើងឯកឡើយ ។ រីឯក្រុមដំរីសឹកថៃ ធ្លាប់បានគ្រងតំណែងជើងឯក ៤រដូវកាលមកហើយ(ឆ្នាំ១៩៩៦, ២០០០, ២០០២ និងឆ្នាំ២០១៤) ដូច្នេះនេះក៏ជាលើកទី៥ ដែលថៃ មានឱកាសដណ្ដើមជើងឯក ដើម្បីបំបែកកំណត់ត្រាគ្រងជើងឯកបានច្រើនជាងគេផងដែរ ។

ប៉ុន្ដែមុនឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រយប់នេះ ក្រុមទាំងពីរបានជួបគ្នាក្នុងពូលA ម្ដងមកហើយ ដោយលទ្ធផលក្រុមដំរីសឹកថៃ លត់ក្រុមឥណ្ឌូនេស៊ី ៤-២ ។ យ៉ាងណាមិញការប្រកួតវគ្គផ្ដាច់ព្រ័ត្រ គឺធ្វើឡើង ២ជើងក្នុងដី និងក្រៅដី ដូច្នេះការប្រែប្រួលលទ្ធផលយ៉ាងណាក៏មិនទាន់ដឹងដែរ ខណៈក្រុមទាំងពីរសុទ្ធតែរំពឹងឈ្នះជើងឯករៀងៗខ្លួន ។ ចំពោះជំនួបជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូនេះ នៅលើទឹកដីថៃវិញម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត