Kashima ចង់ក្លាយជាក្លឹបអាស៊ីដំបូងដែលលេងក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup

លី រិទ្ធី December 14, 2016


OSAKA៖ ក្លឹប Kashima Antlers ចង់ក្លាយជាក្លឹបអាស៊ីដំបូងដែលលេងនៅក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្លឹប Atletico Nacional នៅថ្ងៃនេះ។

បើសិនជាយើងងាកទៅមើលប្រវិត្តសាស្រ្តនៃការប្រកួត FIFA Club World Cup គឺគ្មានក្លឹបអាស៊ីមួយនោះទេដែលឆ្លងផុតចូលវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតនេះ។ ដោយការប្រកួតពានរង្វាន់នេះគ្រោងនឹងទៅធ្វើនៅប្រទេស អារ៉ាប់រួម នៅ ២ ឆ្នាំបន្ទាប់ ព្រមទាំងធ្វើនៅប្រទេស ចិន ជាបន្ត ដូចនេះការប្រកួត FIFA Club World Cup ឆ្នាំជាឱកាសល្អបំផុតសម្រាប់ក្លឹបជប៉ុនក្នុងការប្រកួតបង្កើតប្រវិត្តសាស្រ្តដែលបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតពានរង្វាន់នេះ។

អ្នកចាត់ការទូទៅក្លឹប Kashima លោក Masatada Ishii បានថ្លែងនៅកីឡដ្ឋាន Suita ថា៖ “ខ្ញុំគិតថាទោះបីជាគន្លាតត្រូវបានបិទ ឬនៅលើយើង តែ ២ ប្រកួតបន្ទាប់គឺសំខាន់ណាស់សម្រាប់យើង។” ខណៈក្លឹប Real Madrid នឹងជួបក្លឹប អាម៉េរិគ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃព្រហស្បន៍ នៅ Yokohama។

“Sanfrecce Hiroshima ទទួលរងរបួសកាលពីឆ្នាំមុនក្នុងការប្រកួតដំបូង ប៉ុន្តែពីប្រកួតទៅប្រកួតគឺក្រុមកាន់តែខ្លាំងឡើងៗ។ ហើយតាមគំនិតខ្ញុំ នេះបង្ហាញឲ្យឃើញពីរចនាសម្ព័ទ្ធក្លឹបមួយដ៏ល្អ ខណៈគុណភាពគឺលំដាប់ពិភពលោក។”

“ខ្ញុំសង្ឃឹមថាយើងនឹងលេងបានដូច Sanfrecce ពីព្រោះទម្រង់លេងរបស់យើងល្អក្នុងពេលនេះ ហើយយើងត្រូវការរក្សាទម្រង់លរងនេះសម្រាប់ ២ ប្រកួតខាងមុខ។ ប្រសិនជាយើងបង្កើតលទ្ធផលបានល្អ នោះយើងនឹងអាចសម្រេចគោលដៅរបស់យើងបាន។ ប្រសិនជាយើងនៅតែមិនអាចធ្វើនោះ អ្នកគាំទ្រនឹងនៅតែនិយាយថាក្លឹបនៅអាស៊ី នៅតែមានគន្លាតឆ្ងាយពីក្លឹបនៅអឺរ៉ុប និង អាហ្រ្វិកខាងត្បូង។ យើងប្រកួតនេះមិនមែនត្រឹមតែសម្រាប់ខ្លួនយើងនោះទេ ប៉ុន្តែសម្រាប់បាល់ទាត់ជប៉ុនទាំងមូល។”

 

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតដណ្តើមយកលេខ ៥ ជើងឯកអាស៊ី Jeonbuk Hyundai នឹងប្រកួតជាមួយក្លឹប Sundowns ដែលជាជើងឯកអាហ្រ្វិក៕

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ japantimes.co.jp

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត