អត្តពលិកស្គីទឹកកកវ័យក្មេងកម្ពុជានាំជ័យជម្នះជូនជាតិក្រោយដណ្តើមបានមេដាយ ៣៦ គ្រឿងពីថៃ

នូ មករា December 14, 2016


ភ្នំពេញ៖ ក្រុមអត្តពលិកស្គីទឹកកវ័យក្មេងកម្ពុជាបាននាំមកនូវមោទកភាពជាតិសារជាថ្មីបន្ទាប់ពីដណ្តើមបានមេដាយរហូតដល់ទៅ ៣៦ គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាស្គីទឹកកកមិត្តភាព SKATE BANGKOK 2016 នៅទីក្រុងបាងកក ប្រទេសថៃដែលមានការចូលរួមពីបណ្តាប្រទេសចំនួន ១១ ដូចជាសហរដ្ឋអាម៉េរិគ ថៃ និងហុងកុងជាដើម ។


ជារួមគឺក្រុមកីឡាករ-កីឡាការិនីកម្ពុជាទាំង ១៨រូប ដណ្តើមបានមេដាយសរុបចំនួនចំនួន ៣៦ ក្នុងនោះ ចំណាត់ថ្នាក់ទី១ បាន ១២មេដាយ, ចំណាត់ថ្នាក់ទី២ បាន១១មេដាយ, ចំណាត់ថ្នាក់ទី៣ បាន ៦​មេដាយ, ចំណាត់ថ្នាក់ទី៤ មាន ៥មេដាយ និងចំណាត់ថ្នាក់ទី៥ មាន ២មេដាយ ។ តាមរយៈលទ្ធផលនេះប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ទី៣ នៃប្រទេសទាំង ១១ ដោយស្ថិតនៅពីក្រោយក្រុមតែពីរប៉ុណ្ណោះគឺម្ចាស់ផ្ទះថៃ និង ហុងកុង ។

សូមបញ្ជាក់ថា ប្រតិភូកីឡាស្គីទឹកកកកម្ពុជាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសថៃកាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅដោយស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក ២រូបគឺលោក ប៊េន ប្លេនហ្វ៊ត និង លោក រីកាដូ ណូណាតូ ដោយមានកីឡាករ-ការិនីកម្ពុជាចំនួន ១៨រូប (ស្រី១១រូប) ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Skate Bangkok 2016 ដែលបានធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ និងមានអត្តពលិកចូលរួមប្រកួតប្រមាណ ៥៧០ រូប មកពី ១១ប្រទេស ។ ជាមួយគ្នានេះដែរ ប្រទេសថៃដែលជាម្ចាស់ផ្ទះបានប្រកាសជាផ្លូវការថា វាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំជាងគេបង្អស់នៅប្រទេសថៃដែលពុំធ្លាប់មានអត្តពលិកដ៏ច្រើនមកពី១១ប្រទេសចូលរួមប្រកួតពីមុនមកឡើយ ។

គួររំលឹកថា ក្រុមអត្តពលិកថ្នាលដែលត្រូវបានបណ្តុះបណ្តាលដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣ ឬហៅថាក្រុមថ្នាល២០២៣ នេះធ្លាប់បានឈ្នះមេដាយជាច្រើនរួចមកហើយនៅលើឆាកអន្តរជាតិជាក់ស្តែង ពួកគេទើបតែដណ្តើមបានមេដាយចំនួន ១៦ គ្រឿង (មាស ១១ គ្រឿង និងប្រាក់៥ គ្រឿង) ពីព្រឹត្តិការណ៍ប្រកួតស្គីទឹកកកមិត្តភាពអាសុីឆ្នាំ២០១៦ ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសម៉ាឡេសុីកាលពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហាកន្លងទៅ និងមានការចូលរួមពីអត្តពលិកនៃប្រទេសចំនួន ១៣ នៅទ្វីបអាសុីដោយត្រូវប្រកួតគ្នាលើវិញ្ញាសាជាង១០០ ផ្សេងៗពីគ្នា ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត