ក្លឹប Buriram United បំបែកកំណត់ត្រាលក់អាវរដូវកាលថ្មីអស់ជាង ៣ មុឺនអាវក្នុងថ្ងៃដំបូង!

នូ មករា December 13, 2016


ថៃ៖ ក្លឹបបាល់ទាត់ Buriram United របស់ប្រទេសថៃបានប្រកាសឱ្យដឹងជាផ្លូវការថា ត្រឹមថ្ងៃដំបូងនៃការដាក់លក់ឯកសណ្ឋានរដូវកាលថ្មី២០១៧ របស់ខ្លួន មានអ្នកគំាទ្រសម្រុកបញ្ជាទិញអាវយឺតរហូតដល់ទៅ ៣៤៧២២ អាវឯណោះ ពោលគឺជាចំនួនដ៏ច្រើនមិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបមួយនេះ ក៏ដូចជានៅក្នុងពិភពបាល់ទាត់នៃប្រទេសថៃផងដែរ ។


ចំនួនដ៏ច្រើននេះបាននាំមកនូវចំណូលរហូតដល់ជាង ១៩ លានបាត ខណៈដែលកាលពីឆ្នាំមុននៅថ្ងៃដំបូងដូចគ្នាលក់បានត្រឹមតែ ១៩៥០០ អាវប៉ុណ្ណោះ ។ នេះគឺជាសញ្ញានៃការគាំទ្រដ៏ខ្លាំងក្លាមួយសម្រាប់រដូវកាលថ្មីស្របពេលដែលក្លឹបបាល់ទាត់ឈានមុនមួយនេះបានដាក់គោលដៅដណ្តើមយកពានលីគកំពូលសារជាថ្មីបន្ទាប់ពីបានបាត់បង់នាឆ្នាំនេះ ក្រោយពាក្យស្លោកថ្មីថា « Strike Back » នោះ ។

ទន្ទឹមនឹងនេះដែរ ក្លឹប Buriram United ក៏នឹងបំពេញបេកកម្ម Chang Buriram United ASEAN Tour 2017  របស់ខ្លួនដើម្បីជាការកម្តៅសាច់ដុំត្រៀមរដូវកាលថ្មីដោយនឹងត្រូវប្រកួតមិត្តភាពជាមួយបណ្តាក្រុមមួយចំនួនដូចជា Myanmar All Stars រួមជាមួយក្រុមជើងឯកលីគកំពូលម៉ាឡេសុី Johor Darul Ta’zim ក៏ដូចជាក្រុមក្រសួងការពារជាតិដែលជាជើងឯករងលីគកំពូលកម្ពុជាផងដែរ ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត