AFF Suzuki Cup: សំបុត្រទស្សនាការប្រកួតរវាង ថៃ និង ឥណ្ឌូនេសុី លក់ដាច់អស់គ្មានសល់តាំងតែពីថ្ងៃដំបូង!

នូ មករា December 13, 2016


ឥណ្ឌូនេសុី៖ ខណៈដែលការប្រកួតជើងទី១ វគ្គផ្តាច់ព្រ័ត្រពាន AFF Suzuki Cup 2016 នឹងត្រូវធ្វើឡើងនៅថ្ងៃស្អែកហើយនោះ សំបុត្រចូលរួមទស្សនាការប្រកួតនេះក៏ត្រូវបានលក់ដាច់អស់គ្មានសល់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដំបូងប៉ុណ្ណោះ ។ 
អ្វីដែលមិនគួរឱ្យជឿនោះគឺ មានអ្នកគាំទ្រប្រមាណជា ៨មុឺននាក់ឯណោះ បានសម្រុកមកឈរតម្រង់ជួរគ្នាទិញសំបុត្រនៅបរិវេណពហុកីឡដ្ឋាន Pakansari Stadium ដែលស្ថិតនៅភាគខាងលិចកោះជ្វា និងដែលអាចផ្ទុកទស្សនិកជនបានតែ ៣មុឺននាក់ប៉ុណ្ណោះ ។ យោងតាមការឱ្យដឹង សំបុត្រប្រមាណជា ១៣០០០ សន្លឹកត្រូវបានបញ្ជាទិញតាម​ online ខណៈដែល ១៥០០០ សន្លឹកផ្សេងទៀតត្រូវបានទិញភ្លាមៗ នៅពេលបើកលក់ជាផ្លូវការ ។

សូមបញ្ជាក់ថា ក្រុមជម្រើសឥណ្ឌូនេសុី នឹងបើកទ្វារពហុកីឡដ្ឋាន Pakansari Stadium របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវដំរីសឹកថៃ ក្នុងការប្រកួតជើងទី១ វគ្គផ្តាច់ព្រ័ត AFF Suzuki Cup 2016 នាថ្ងៃទី១៤ ខែធ្នូ ស្អែកនេះ មុននឹងធ្វើដំណើរមកប្រកួតលើទឹកដីថៃវិញនាថ្ងៃទី១៧ ខាងមុខ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគេ ក្រុមអ្នកគាំទ្ររបស់ម្ចាស់ផ្ទះឥណ្ឌូនេសុីមានក្តីរំពឹងថា ជម្រើសជាតិរបស់ខ្លួននឹងធ្វើបានល្អក្នុងវគ្គចុងក្រោយនេះដើម្បីឈានទៅរកការគ្រងតំណែងជើងឯកជាលើកដំបូងបន្ទាប់ពីធ្លាប់បានទទួលតំណែងជើងឯករង ៤ លើករួចមកហើយ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត