ឈ្នះជើងខ្លាំងចិនមែន ប៉ុន្តែ សុឹម ប៊ុនស្រ៊ន់ ត្រូវចំណាយពេលច្រើនខែដើម្បីព្យាបាលរបួសដៃ!

នូ មករា December 13, 2016


ភ្នំពេញ៖ កីឡាករយុទ្ធគុនចម្រុះ សឹុម ប៊ុនស្រ៊ន់ បានប្រកាសឱ្យដឹងថា រូបគេនឹងត្រូវចំណាយពេលពី ៤ ទៅ ៥ ខែដើម្បីធ្វើការព្យាបាលរបួសមេដៃឆ្វេងរបស់ខ្លួនដែលបានទទួលរងគ្រោះកាលប្រកួតជាមួយកីឡាករចិននៅលើសង្វៀនក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃទី២ ខែធ្នូកន្លងទៅ ។ 

មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រយុទ្ធក្នុងទ្រុងរូបនេះក៏ទើបតែបានសងប្រាក់គេចំនួន ១០០០ ដុល្លារទៅឱ្យម្ចាស់បំណុលដែលរូបគេបានខ្ចីកាលមុនប្រកួតផងដែរ ព្រោះកាលណោះរូបគេត្រូវការប្រាក់ដើម្បីចំណាយ​ទៅ​លើ​​ម្ហូប​អាហារ​សម្រាប់​បំប៉ន​ក៏​ដូច​ជា​ការ​ប្រើប្រាស់ផ្សេងៗ​ ខណៈដែលជ័យជម្នះនេះបានផ្តល់ឱ្យរូបគេនូវប្រាក់រង្វាន់ចំនួន ៣០០០ ដុល្លារផងដែរ ។ ចំពោះរបួសដៃឆ្វេងនេះក៏នឹងត្រូវធ្វើការវះកាត់នាថ្ងៃទី១៣ ខែធ្នូនេះតែម្តង ។


កីឡាករកម្ពុជា ស៊ឹម ប៊ុនស្រុន បានទទួលជ័យជម្នះដ៏គួរឱ្យស្ញប់ស្ញែងក្នុងជំនួបជួបជាមួយកីឡាករចិន Liu Peng Shuai ដោយពិន្ទុនៅលើសង្វៀន MMA នាប្រទេសហ្វីលីពីន ក្នុងព្រឹត្តិការណ៍ AGE OF DOMINATION ដែលជាការប្រកួតដ៏ធំក្រោមការរៀបចំរបស់ស្ថាប័ន One Championship ដ៏ល្បីល្បាញ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត