ធារី ចន្ថាប៊ីន ចូលហ្វឹកហាត់នៅក្លឹប Krabi FC របស់ថៃ ប៉ុន្តែអនាគតហាក់ស្រពិលស្រពិលនៅឡើយ

នូ មករា December 13, 2016


ថៃ៖ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ធារី ចន្ថាប៊ីន បានថ្លែងប្រាប់បណ្តាញសារព័ត៌មានមួយនៅក្នុងប្រទេសថៃថា រូបគេទើបតែបានបញ្ចប់ការហ្វឹកហាត់នៅក្លឹប Krabi FC របស់ប្រទេសថៃ ប៉ុន្តែមិនទាន់ប្រាកដនៅឡើយទេថា គេនឹងអាចចូលរួមជាមួយក្លឹបដែលជាសមាជិគលីគលំដាប់ទី២ នៃប្រទេសថៃសម្រាប់រដូវកាលថ្មី២០១៧ ឬយ៉ាងណា ។

សូមបញ្ជាក់ថា កីឡាករសញ្ជាតិខ្មែរ-បារំាង វ័យ ២៥ ឆ្នាំរូបនេះ បានសម្រេចចិត្តចាកចេញពីក្លឹបភ្នំពេញក្រោន បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំរួចមក ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នាពេលកន្លងមកតារាបាល់ទាត់រូបនេះ ធ្លាប់បានលើកឡើងថា រូបគេនឹងមិនចូលលេងឱ្យក្លឹបណាមួយឡើយនៅក្នុងប្រទេសកម្ពុជាក្រៅពីក្លឹបភ្នំពេញក្រោន បើដូច្នេះការចូលរួមជាមួយក្លឹបក្រៅស្រុកគឺពិតជាជម្រើសតែមួយគត់ដែលគេអាចធ្វើបាន ។ ទន្ទឹមនឹងនេះដែរ តាមប្រភពពីប្រទេសថៃបានឱ្យដឹងថា ការចូលហ្វឹកហាត់នេះមិនមែនជម្រើសតែមួយគត់សម្រាប់កីឡាកររូបនេះឡើយ ពោលគឺនៅមានក្លឹបមួយចំនួនទៀតក៏កំពុងតែទាក់ទងចង់បានរូបគេដែរ ។

ជាមួយគ្នានេះដែរ អតីតប្រធានក្រុមជម្រើសជាតិកម្ពុជានេះធ្លាប់បានបញ្ជាក់ថា៖ «ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ ខ្ញុំពិតជាមានភាពសប្បាយរីករាយ ដែលខ្ញុំបានរួមការងារជាមួយពួកគាត់បណ្តុះបណ្តាលជំនាញ និងសម្រេចនូវបំណងប្រាថ្នាជាច្រើន ។ ខ្ញុំមានមោទនភាពណាស់ ដែលបានចុះកុងត្រាជាមួយក្លឹបមួយដែលឲ្យតំលៃទៅលើបាល់ទាត់ បណ្តុះបណ្តាលកីឡាករនីមួយៗ លើកស្ទួយវិស័យកីឡាជាតិ ហើយនឹងមិត្តរួមក្រុមដែលតែងតែសម្លឹងទៅកាន់អនាគតកាលជានិច្ច»។ «ប៉ុន្តែគួរអោយសោកស្តាយ ខ្ញុំនិងក្លឹបបានសម្រេចចិត្តថានឹងបន្តទៅមុខទៀតក្នុងទិសដៅផ្សេងគ្នា ចាប់ពីពេលនេះតទៅ ។ ហើយខ្ញុំនឹងត្រៀមខ្លួនជាស្រេច សម្រាប់លេងបន្តជាមួយក្រុមជំរើសជាតិកម្ពុជា និងពុះពារគ្រប់ឱកាស និង ឧបសគ្គដែលរង់ចាំខ្ញុំក្នុងឆ្នាំ២០១៧ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ទាំងអស់គ្នា ហើយខ្ញុំនឹងមិនភ្លេចឡើយនូវកម្លាំងចិត្ត ដែលទាំងអស់គ្នាផ្តល់អោយខ្ញុំ ។ ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងបន្តដំណើរជាមួយខ្ញុំ ដើម្បីសម្រេចនូវការជោគជ័យ នៃវិស័យបាល់ទាត់របស់មាតុភូមិយើង» ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត