ប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ី មកទស្សនកិច្ច និងពង្រឹងវិស័យកីឡានេះនៅកម្ពុជា

នូ មករា December 12, 2016


ភ្នំពេញ៖ កាលពីរសៀលម្សិលមិញនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក Kim Kyong Ho ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ី បានចូលជួបសម្ដែងការគួសម និងពិភាក្សាការងារមួយចំនួនលើគម្រោងអភិវឌ្ឍន៍វិស៍កីឡានេះក្នុងប្រទេសកម្ពុជា ជាមួយនឹងឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


ឯកឧត្តមថោង ខុន បានមានប្រសាសន៍ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកKim លើកនេះ គឺមាន ៣សំខាន់៖ ទី១ គឺពង្រឹងសកម្មកីឡាតេក្វាន់ដូ ITF នៅកម្ពុជា, ទី២៖ ស្នើសុំការគាំទ្រដល់លោកគ្រូ Ri Chol Nam ដែលបច្ចុប្បន្នជាគ្រូជម្រើសជាតិ និងគាំទ្រការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១២-១៤ ខែធ្នូនេះផងដែរ ។

ឯកឧត្តមបានបន្តថា សហព័ន្ធកីឡាតេក្វាន់ ITF អាស៊ី ពិសេសគឺកូរ៉េខាងត្បូងដែលជាម្ចាស់ក្បាស់គុនតែម្ដងនឹងផ្ដល់មន្ដ្រីជំនាញរបស់ខ្លួនមកជួយដល់តេក្វាន់ដូ ITF កម្ពុជាបន្ថែមទៀត ។ ដោយឡែកលោក Kim Kyong Ho បានប្រកាសថាលោកនឹងខិតខំពង្រឹងនូវសក្ដានុពលតេក្វាន់ដូ ITF នៅក្នុងប្រទេសកម្ពុជា និងទ្វីបអាស៊ីទាំងមូលដើម្បីជំរុញកីឡានេះឲ្យមានការទទួលស្គាល់នៅអូឡាំពិក ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត