ទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន ដាក់ទិសដៅ ៤ ចំណុចដើម្បីពង្រឹងខេមរៈសហព័ន្ធការ៉ាតេដូកម្ពុជា

នូ មករា December 12, 2016


ភ្នំពេញ៖ ក្នុងឱកាសទទួលការតែងតាំងជាប្រធានប្រធានខេមរៈសហព័ន្ធការ៉ាតេដូកម្ពុជាសម្រាប់អាណត្តិទី៨ នោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងការប្តេជ្ញាចិត្ត ក៏ដូចជាបានលើកឡើងនូវទិសដៅសំខាន់ៗដើម្បីពង្រឹងសហព័ន្ធនេះឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀត ។

ទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងក្រោយពីបានទទួលការតែងតាំងពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅវិមានពហុកីឡដ្ឋានថា លោកនឹងខិតខំឆ្លៀតយកពេលវេលាដ៏មានតម្លៃមករុញច្រាន និងអភិវឌ្ឍន៍កីឡាការ៉ាតេដូ កម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងចូលរួមប្រកួតលើឆាកអន្ដរជាតិ ក៏ដូចជាស្វែងរកមេដាយកិត្តិយសជូនប្រទេសជាតិកម្ពុជា ជាមួយនឹងផែនការយុទ្ធសាស្ដ្រ ៤ចំណុច ដែលលោកបានត្រៀមជាសម្រេចដើម្បីការអភិវឌ្ឍន៍ ហើយលោកក៏បានសម្រេចយកក្រសួងសេដ្ឋកិច្ច និង ហិរពា្ញវត្ថុ ដើម្បីធ្វើជាដៃគូទ្រទ្រង់កីឡាការ៉ាតេកម្ពុជាផងដែរ ។

ជាមួយគ្នានេះផងដែល លោកបានដាក់ទិសដៅ ៤ ចំណុច ក្នុងការពង្រឹងវិស័យកីឡាការ៉ាតេដូនៅកម្ពុជាថារួមមាន៖  ទី១ រៀបចំសមាសភាពគណៈកម្មាធិការប្រតិបត្តិ​ឲ្យបានសមស្របរឹងមាំ, ទី២ រៀបចំក្រុមកីឡាករជម្រើសជាតិមួយក្រុម សម្រាប់បណ្តុះបណ្តាល,  ទី៣ កសាងមជ្ឈមណ្ឌលកីឡាការ៉ាតេដូមួយក្នុងពហុកីឡដ្ឋានជាតិ និងទី៤ ស្វែងរកជំនួយបច្ចេកទេសពីសហព័ន្ធការ៉ាតេពិភពលោកពិសេសពីប្រទេសជប៉ុនដែលជាម្ចាស់កីឡាប្រភេទនេះតែម្តង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត