ក្រុម Ov Mal True Brand គ្រងជើងឯកពាន Sponsor Futsal Cup ជំនួស Victory FC

នូ មករា December 12, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ Sponsor Futsal Cup ដែលបានចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលាមកនោះបានបញ្ចប់ហើយនៅយប់ថ្ងៃទី១១ ខែធ្នូម្សិលមិញ ដោយព្រឹត្តិការណ៍នេះបានចាប់ផ្ដើមជាមួយនឹងការប្រកួតជម្រុះចំនួន ៥មណ្ឌលដើម្បីជ្រើសរើសយកក្រុមខ្លាំងចំនួន ២ក្រុមពីមណ្ឌលនីមួយៗ ជាមួយគ្នានេះដែរ ក្រុមជើងឯក ២ជំនាន់ Victory FC ដែលជាក្រុមចំណាត់ថ្នាក់លេខ១ មកពីមណ្ឌលខេត្តកណ្ដាលនោះបានខ្ទាតចេញពីតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីបានទទួលបរាជ័យក្រោមថ្វីជើងក្រុម Ov Mal True Brand ដែលជាក្រុមលេខ១ មណ្ឌលរាជធានីភ្នំពេញរួចមក ។


ក្នុងពិធីប្រគល់ពានមានការចូលរួមពីសំណាក់លោកគីម រិទ្ធី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាលនៅលើទីលាន T-Soccer នាតំបន់ទួលគោក ។ ជាលទ្ធផលក្រុម Daun Penh ជាក្រុមជើងឯករង រីឯក្រុមសៀមរាប FC បានចំណាត់ថ្នាក់លេខ ៣បន្ទាប់ពីប្រកួតចុងក្រោយឈ្នះក្រុម Rolling FCA ជាក្រុមលេខ ២មណ្ឌលភ្នំពេញ៣ ទល់២ រួចមកនោះ ។ ចំពោះកីឡាករដែលទាត់បាល់បញ្ចូលទីបានច្រើនជាងគេនោះគឺកីឡាករ យឿប បញ្ញា ពាក់លេខ ៦ របស់ក្រុម Ov Mal True Brand ដែលទាត់បាល់បញ្ចូលទីបាន ៨គ្រាប់តែម្នាក់ឯង ។ ចំណែកក្រុម Fair-Play បានទៅក្រុម Rolling FCA ។

ការប្រកួតផ្ដាច់ព្រ័ត្រនេះក្រុមជើងឯកបានទទួលមេដាយមាស ទង់ជ័យលាភី និងថវិកាអម ៨.០០០.០០០រៀល និងភេសជ្ជៈSponsor ៦កេស, ក្រុមលេខ២ បានមេដាយប្រាក់ ថវិកាអម៦.០០០.០០០រៀល ភេសជ្ជៈ Sponsor ៦កេស និងលេខ ៣ បានមេដាយសំរិទ្ធ រង្វាន់អម ៤.០០០.០០០រៀល ភេសជ្ជៈSponsor ៦កេស ។ ក្រុមចាប់ពីចំណាត់ថ្នាក់លេខ ៤ ដល់លេខ១០ មានរង្វាន់លើកទឹកចិត្ត ២.០០០.០០០រៀល និង ភេសជ្ជៈ Sponsor ៦កេសក្នុងមួយក្រុមៗ ផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត