ឌុម កែវដា មានសំណាងជាង ម៉ន ចាន់ដារ៉ា នៅថ្ងៃដំបូងនៃព្រឹត្តិការណ៍ខ្សែក្រវាត់ស្រាបៀរកម្ពុជា

នូ មករា December 12, 2016


ភ្នំពេញ៖ អ្នកប្រដាល់ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍មានជោគរាសីល្អជាងកីឡាករ ម៉ន ចាន់ដារ៉ា របស់ក្លិបការិយាល័យទី៥ កងទ័ពជើងគោកដោយសារតែ កែវដា បានទទួលជ័យជម្នះ ចំណែកឯ ដារ៉ា ជួបបរាជ័យក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ស្រាបៀកម្ពុជានេះប្រកួតលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី១១ ខែធ្នូម្សិលមិញនេះ ។ អ្នកប្រដាល់កម្ពុជាម៉ន ចាន់ដារ៉ា ធ្លាប់ចាញ់ Aram Boy ម្ដងហើយចំពោះជំនួបលើកនេះគេបានព្យាយាមបញ្ចេញគ្រប់កលល្បិចដើម្បីផ្ដួល Aram Boy ប៉ុន្តែការវាយចេញទាំងកំហឹងរបស់គេមិនបានចំគោលដៅល្អឡើយ ប៉ុន្តែការវាយចេញរបស់ Aram Boy មានប្រសិទ្ធិភាពជាង ។


អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នាពេញទាំង ៥ ទឹក ហើយបន្ទាប់ពីបញ្ចប់ទឹកទី ៥ កីឡាករថៃ Aram Boy បានទទួលជ័យជម្នះលើ ដារ៉ា ម្ដងទៀត ។ ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍បានយកឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃ Fa Phayak ដោយពិន្ទុ ។ ក្នុងការប្រកួត ៥ ទឹកគេសង្កេតឃើញថា កែវដា បានគាបសង្កត់លើ Fa Phayak ស្ទើរគ្រប់ទឹកទាំង៥ ហើយនៅទឹកទី ៤ កែវដា បានវាយ Fa Phayak ឲ្យអាជ្ញាកណ្ដាលរាប់ ៨ ទៀតផង ។ចប់ទឹកទី ៥ កែវដា បានទទួលជ័យជម្នះលើ Fa Phayak ដោយពិន្ទុ ។ គួរបញ្ជាក់ថាការវាយរបស់ កែវដា ក៏ឆេវឆាវដែរគឺគេចង់ផ្ដួលគូប្រកួតឲ្យបានមុនទឹកទី ៥ តែចុងក្រោយគេបានទទួលជ័យជំនះដោយពិន្ទុ ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត