ទោះមិនឈ្នះមេដាយ ប៉ុន្តែកីឡាបាញ់កាំភ្លើងកម្ពុជាទទួលបានបទពិសោធន៍ថ្មីៗថែមទៀតពីការប្រកួតនៅថៃ

នូ មករា December 12, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាញ់កាំភ្លើង ASIA-PACIFIC IPSC Hangun Championship Level 3 នៅប្រទេសថៃ ដែលកម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួម ៧នាក់ កាលពីថ្ងៃទី៩ ខែធ្នូនោះ បានត្រលប់មកមាតុភូមិវិញហើយកាលពីពេលថ្មីៗ នេះ ដោយមិនទទួលបានមេដាយអ្វីនោះទេ ប៉ុន្តែបានដកស្រង់យកបច្ចេកទេស និងបទពិសោធន៍ល្អៗជាច្រើនពីបណ្ដាប្រទេសផ្សេងទៀតដែលបានចូលរួមប្រកួត ។

ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាបាញ់កាំភ្លើង ASIA-PACIFIC IPSC Hangun Championshpip 2016 មានប្រទេសចូលរួមចំនួន ១០ប្រទេស ដូចជា កម្ពុជា កាណាដា ណ័រវេស អូស្រ្តាលី ស្រីលង្កា ហុងកុង ហ្វីលីពីន ឥណ្ឌូណេស៊ី ប្រទេសអ៊ីស្រាអែល និងព្រះរាជាណាចក្រថៃ ដែលមានកីឡាករចូលរួមសរុបចំនួន ២៤៨នាក់ ក្នុងនោះប្រទេសថៃមានកីឡាករ ១៧២នាក់ និង ៧៦នាក់ផ្សេងទៀតមកពីបណ្តាប្រទេសនានា ។

នេះក៏ជាលើកទី១ របស់កម្ពុជាដែលបានចូលរួមប្រកួតលក្ខណៈអន្តរជាតិមួយនេះ ដោយទោះបីជាមិនអាចប្រជែងយកពានរង្វាន់ ឬក៏ចំណាត់ថ្នាក់ល្អនៅក្នុងការប្រកួតនេះក៏ដោយក៏ការប្រកួតនេះបានផ្តល់បទពិសោធន៍ចំណេះដឹង និងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានាដែលចូលរួមប្រកួត ។

ឯកឧត្តមប្រធានសហព័ន្ធបន្ថែមទៀតថា ការដែលសហព័ន្ធបាញ់កាំភ្លើងរៀបចំឲ្យមានកីឡាករទៅចូលរួមប្រកួតនៅក្នុងការប្រកួតអន្តរជាតិលើកនេះដើម្បីបង្ហាញថា កីឡាកម្ពុជាកំពុងជំរុញសកម្មភាពកីឡាបាញ់កាំភ្លើងឲ្យកាន់តែប្រសើរឡើងវិញ ព្រោះនេះជាការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាទេសចរណ៍ និងចូលរួមការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមផងដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត