សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ផ្សព្វផ្សាយអំពីច្បាប់របស់ E-Sport ដល់ក្លឹបជាសមាជិក

នូ មករា December 12, 2016


ភ្នំពេញ៖ ដោយហេតុថាកីឡា E-Sport កម្ពុជាកំពុងខិតខំពង្រឹងខ្លួនឲ្យបានកាន់តែរឹងមាំដើម្បីសហការជាមួយប្រទេសក្នុងតំបន់ក្នុងការជំរុញកីឡានេះចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខនោះ សហព័ន្ធបានធ្វើការកោះហៅបណ្ដាក្លឹបទាំងអស់ចូលរួមប្រជុំដើម្បីផ្សព្វផ្សាយពីក្បួនច្បាប់របស់សហព័ន្ធក៏ដូចជាដើម្បីបង្ហាញពីលក្ខខណ្ឌចូលជាសមាជិកស្របច្បាប់សម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិនានាផងដែរ ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានសហព័ន្ធបានឱ្យដឹងថា មុននឹងឈានដល់ការចុះបញ្ជីជាសមាជិកផ្លូវការនោះ សហព័ន្ធក៏នឹងធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចុះទៅពិនិត្យជាក់ស្ដែងដល់ទីតាំងអាជីវកម្មនោះផង ។ ឯកឧត្តមបានលើកឡើងនូវលក្ខខណ្ឌចូលរួមគឺមាន ៩ចំណុច រួមមានលិខិតអនុញ្ញាតបើកអាជីវកម្ម, លិខិតទទួលស្គាល់ពីអាជ្ញាធរដែនដី, កិច្ចសន្យា, ឈ្មោះក្លិបត្រឹមត្រូវ, ក្លិបត្រូវបង់ប្រាក់សមាជិក ៦០ដុល្លារក្នុងមួយឆ្នាំ, ក្លិបត្រូវមានកុំព្យូទ័រយ៉ាងតិច ២០គ្រឿង, ទីតាំងក្លិបមិនអនុញ្ញាតឲ្យមានការបិទបាំង, មិនអនុញ្ញាតឲ្យមានការជក់បារីក្នុងបរិវេណប្រកួត និងត្រូវបិតស្លាកឯកសណ្ឋានសិស្សមិនឲ្យចូលឡើយ ។

ជាមួយការប្រកាសពីលក្ខខណ្ឌ​ចូលជាសមាជិកនេះដែរ សហព័ន្ធនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការចំពោះកន្លែងបើកអាជីវកម្មមិនស្របច្បាប់ផងដែរ ។ ឯកឧត្តមបានបន្តថា សហព័ន្ធក៏ត្រូវរៀបចំឯកសារគតិយុត្តិទទួលស្គាល់ និងការពាររាល់សកម្មភាពទាំងឡាយណាដែលសមាជិកត្រូវគោរព ហើយក្លិបនីមួយៗត្រូវអនុវត្តតាមគោលការណ៍របស់សហព័ន្ធ បើមិនដូច្នោះទេសហព័ន្ធក៏មិនទទួលខុសត្រូវនោះទេ ។  គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបង្កើតនូវសមិទ្ធផលជាច្រើនទាំងការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសគឺការដណ្ដើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឺទ្ធ ពីការការប្រកួតលើឆាកអន្ដរជាតិតែម្ដង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត