គ្រូ Cam-All Stars បង្ហើបយុទ្ធសាស្រ្ដត្រៀមប៉ះក្រុមម៉ារ៉ុក ដែលមិនទាន់ស្គាល់សមត្ថភាព

នូ មករា December 12, 2016


ភ្នំពេញ៖ លោក ទេព ឡុងរចនា គ្រូបង្គោលក្រុម Cambodia All Stars បានបង្ហើបឲ្យដឹងថា ក្រុម Morocco All Stars ឬក្រុមតារាបាល់ទាត់មកពីប្រទេសម៉ារ៉ុក ដែលត្រៀមជួបប្រកួតមិត្ដភាពអន្ដរជាតិ អបអរខួបលើកទី២០ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក លើកទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូខាងមុខនេះ លោកមិនទាន់ដឹងពីសមាសភាព ឬសមត្ថភាពច្បាស់លាស់នោះទេ ដូច្នេះយុទ្ធសាស្ដ្រដ៏ល្អបំផុតក្នុងការ​ត្រៀមជួប គឺលោកនឹងប្រើប្រព័ន្ធការពារច្រើនជាងគេ ។

គ្រូបង្គោលមកពីក្លឹបក្រសួងការពារជាតិ បាននិយាយថា៖ «ជាទូទៅបើយើងអត់ដឹងពីសមត្ថភាពគេ យើងត្រូវរៀបចំទម្រង់ការពារយើងខ្លាំង ព្រោះបើការពារយើងមិនល្អ យើងមិនអាចវ៉ៃគេបានទេ…។ ប៉ុន្ដែខ្ញុំជឿជាក់ថា ក្រុមដែលត្រូវជួបយើងនៅថ្ងៃទី១៨នេះ ទំនងក៏មិនមែនជាក្រុមធម្មតាដែរ» ។ នេះជាសម្ដីលោក ទេព ឡុងរចនា ថ្លែងឲ្យដឹងអំឡុងពេលដឹកនាំក្រុម Cambodia All  Stars យកឈ្នះក្រុម African All Stars ដោយលទ្ធផល ២-១ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំលើទីលានពហុកីឡដ្ឋានជាតិកាលពីល្ងាចមិញ ។

គួរបញ្ជាក់ថា លោក ទេព ឡុងរចនា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងជាគ្រូបង្វឹកក្រុម Cambodia All  Stars លើកដំបូង ដើម្បីដឹកនាំក្រុមចូលរួមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុម Morocco All Stars នាចុងសប្ដាហ៍ក្រោយ ។ បញ្ជីឈ្មោះកីឡាករត្រូវបានគ្រូបង្វឹកខាងលើកោះហៅមាន ៣២នាក់ មកពី ៥ក្លឹប ប៉ុន្ដែពុំមានវត្តមានកីឡាករក្លឹបភ្នំពេញក្រោនឡើយ ដោយសារក្លឹបនេះជាប់បេសកកម្មទៅប្រកួតពានអន្ដរជាតិមួយនៅចិន ។ ម្យ៉ាងកីឡាករ ចាន់ វឌ្ឍនាកា ក៏មិនអាចចូលរួមដែរ ៕

 

អត្ថបទ៖ បុត្រា

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត