ឡៅ ចិត្រាឈ្នះ ឯ ផាន់ គ្រាន់ស្មើ

នូ មករា December 10, 2016


ភ្នំពេញ: លើសង្វៀន K-Cement របស់ SEA-TV យប់ថ្ងៃទី ៩ ខែ ធ្ នូអ្នកប្រដាល់កម្ពុជា ឡៅ ចិត្រា បានយកឈ្នះអ្នក ប្រដាល់ថៃ Yorth Phit Ek ដោយពិន្ទុ។ ចិត្រា​ ដែលមានកំពស់ល្អ និងផ្លែវ៉ៃចេញបានរហ័សនោះជង្គង់របស់គេបញ្ចេញម្ដងៗចំឆ្អឹងជំនី និង ពោះទឹក របស់ Yorth Phit Ek ពេញៗ ។ អ្នកប្រដាល់ថៃរូបនេះត្រូវ កីឡាករ ចិត្​រាវ៉ៃឲ្យគាំងជាញឹកញាប់តែគេមិនព្រមចុះចាញ់ឡើយ ទោះបីត្រូវអាជ្ញាកណ្ដាលរាប់ ៨ ក៏ដោយ ។ ទោះបី Yorth Phit Ek ចាញ់ប្រៀបចិត្រាតាំងពីឬឹកទី ១ មកក៏ពិតមែនតែជាញឹកញាប់គេបានធ្វើឲ្យចិត្រាជួប ការលំបាកម្ដងៗដែរ ។ទោះជាយ៉ាងណាក៏បន្ទាប់ពីប្រកួតគ្នា ៥ ទឹកនោះឡៅ ចិត្រាបានទទួលជ័យជំនះដោយពិន្ទុ ។

ផាន់ គ្រាន់ ដែលមកពីក្លិបគុជសារកីឡា ប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Yorth Nak Rop ទាំងប្រផិតប្រផើយបន្ទាប់ពីការប្រកួតគ្នាពេញទាំង ៥ ទឹកនោះ ។ ស្ថានភាពនៃការប្រកួតគេសង្កេតឃើញថា Yorth Nak Ropគាបសង្កត់ខ្លាំងទៅលើផាន់ គ្រាន់តែជាញឹកញាប់ កណ្ដាប់ដៃផាន់ គ្រាន់ក៏ធ្វើឲ្យ Yorth Nak Ropបង្ខំចិត្តលោតថយក្រោយទាំងព្រលឹងចុងសក់ដែរ ។ អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នាយ៉ាងស្វិតស្វាកពេញទាំង ៥ ទឹក ហើយលទ្ធផលចុងក្រោយបានត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះ ។

អត្ថបទ៖ វាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត