ចូលរួមព្រឹត្តិការណ៍ 40th Sea Age Groups swimming Championship 2016

លី រិទ្ធី December 9, 2016


ភ្នំពេញ៖ ក្រុមអត្តពលិកហែលទឹកវ័យក្មេងកម្ពុជា ៦ នាក់និង អ្នកគ្រូបង្វឹកជនជាតិជប៉ុនបានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ការប្រកួតហែលទឹកយុវជនអាស៊ានតាមកម្រិតអាយុ ( 40th Sea Age Groups swimming Championship 2016) នៅប្រទេសថៃដែលដឹកនាំដោយលោក ជា ប៊ុនហេង អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។ ការប្រកួតមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែធ្នូ ដែលនេះជាការប្រកួតលើកទី៤០ ចំណែកកម្ពុជាទើបតែចូលរួមបានរយៈពេល ៤ ឆ្នាំចុងក្រោយនេះទេ។

ឆ្នាំ២០១៣ដែលកម្ពុជាចូលរួមជាលើកដំបូងនោធ្វើឡើងនៅប្រទេសសិង្ហបូរី ។ កីឡាករ-កីឡាការិនីដែលត្រូវបានចូលរួមតាមកម្រិតអាយុចាប់ពីអាយុក្រោម១៣ឆ្នាំដល់អាយុក្រោម១៦ឆ្នាំ ដែលមាន៩ប្រទេសចូលរួមក្នុងនោះប្រទេសឡាវមិនបានចូលរួមទេ។ កីឡាករ-កីឡាការិនីកម្ពុជាដែលចូលរួមនោះមាន អ៊ុង លីម៉េងអាយុ១២ឆ្នាំ ឆោម ច័ន្ទថុនអាយុ១២ឆ្នាំ ផល ករុណាអាយុ១២ឆ្នាំ អ៊ុង លីហេងអាយុ១១ឆ្នាំ សុខ វរល័ក្ខណ៍អាយុ១៤ឆ្នាំ និង ឆោម ស្រីវរល័ក្ខណ៍អាយុ១០ឆ្នាំ ។ ការចេញទៅប្រកួតនេះថវិកាសម្រាប់ការស្នាក់នៅ ហូបចុបជាថវិកាផ្ទាល់លោកអនុប្រធានសហព័ន្ធជា ប៊ុន ប៊ុនហេងឯការដំណើរ ប្រាក់ហោប៉ៅ ជាថវិការបស់ក្រសួងអប់រំយុវជន និងកីឡា៕

អត្ថបទ៖ វាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត