គ្រូ Cam-All Stars សោកស្ដាយ ដែលអវត្តមាន ចាន់ វឌ្ឍនាកា និងកីឡាករភ្នំពេញក្រោន!

នូ មករា December 9, 2016


ភ្នំពេញ៖ ស្របពេលបញ្ជីឈ្មោះកីឡាករក្រុម Cambodia All Stars ចេញជាផ្លូវការ អ្នកគាំទ្រមួយចំនួនបានកើនការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីសមាជិកថ្មី ៣២នាក់គ្មានវត្តមានកីឡាករភ្នំពេញក្រោន ។ ដោយឡែកកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធមកពីក្លឹបបឹងកេតអង្គរមានឈ្មោះ តែទំនងបែរជាមិនបានចូលរួមទៅវិញ ។ ប៉ុន្ដែពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យលោក ទេព ឡុងរចនា ដែលជាគ្រូបង្វឹកមានការសោកស្ដាយជាខ្លាំងទៀតផង ។

ជុំវិញការអវត្តមាននៃកីឡាករក្លឹបភ្នំពេញក្រោន ត្រូវបានលោក ទេព ឡុងរចនា បង្ហើបឲ្យដឹងថា ការដែលលោកមិនអាចកោះហៅកីឡាករភ្នំពេញក្រោន ចូលរួមជាមួយ Cambodia All Stars បាន គឺដោយសារក្លឹបនេះជាប់កាតព្វកិច្ចចេញទៅប្រកួតពានអន្ដរជាតិមួយ នៅប្រទេសចិន គឺពាន China-Asean Cities Invitation Tournament (CACF) ដែលនឹងចាប់ផ្ដើមដំណាលគ្នាពេលក្រុម Cambodia All Stars ជួបប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមមកពីប្រទេសម៉ារ៉ុក នៅថ្ងៃទី១៨ ខែធ្នូខាងមុខ ។

ដោយឡែកពាក់ព័ន្ធខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជ្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា នៅមិនទាន់ដឹងច្បាស់ ១០០% ថាអាចជួយក្រុម Cambodia All Stars បាន ឬក៏អត់នោះទេ ដោយសារពេលនេះគេមានរបួសឆ្អឹងជំនីខាងស្ដាំ អំឡុងពេលជួយក្រុមបឹងកេតអង្គរ ប៉ះក្រុម Than Quang Ninh របស់ម្ចាស់ផ្ទះវៀតណាម នៃការប្រកួតបញ្ចប់ពូលA ក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ BTV Cup 2016 កាលពីថ្ងៃទី០៧ ខែធ្នូកន្លងទៅ ដែលត្រូវសម្រាកព្យាបាលយ៉ាងតិច ៣ខែ នេះបើតាមការឲ្យពីគ្រូពេទ្យ ។

លោក ទេព ឡុងរចនា បានបន្ថែមថា តាមការទាក់ទងជាមួយលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ មកដល់ពេលនេះនៅមិនទាន់បញ្ជាក់បានពីស្ថានភាពរបួស ចាន់ វឌ្ឍនាកា នោះទេ ប៉ុន្ដែបើសិនគេមិនអាចចូលរួមជាមួយក្រុម Cambodia All Stars បានមែន លោកពិតជាមានការសោកស្ដាយណាស់ ព្រោះគេជាកីឡាករសំខាន់ម្នាក់ ។ ដូចគ្នានេះដែរ លោកក៏មានការមានការសោកស្ដាយ ដែលមិនអាចកោះហៅកីឡាករក្លឹបភ្នំពេញក្រោនចូលរួមបានដែរ ដោយក្លឹបត្រូវរៀបចំកីឡាករផ្ទាល់ខ្លួន ត្រៀមប្រកួតពានអន្ដរជាតិខាងលើ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត