បឹងកេត រកឃើញដៃគូវគ្គ ១/២ផ្ដាច់ព្រ័ត្រ គឺប៉ះក្រុមមកពី J-League 1 នៃពាន BTV Cup 2016

នូ មករា December 9, 2016


ភ្នំពេញ៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាន់បឹងកេតអង្គរ នឹងត្រូវប្រឈរមុខជាមួយក្រុម Shonan Bellmare ដែលជាសមាជិកលីគលំដាប់ទី១ជប៉ុន(J-League 1) នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ BTV Cup 2016 បន្ទាប់ពីក្រុមតំណាងប្រទេសជប៉ុននេះ បានប្រកួតឈ្នះក្រុមម្ចាស់ទឹកដីវៀតណាម Da Nang ដោយលទ្ធផល ២-១ នាប្រកួតបញ្ចប់ពូលB កាលពីល្ងាចមិញ ។

គួរបញ្ជាក់ថា ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗ បានបញ្ចប់ហើយ បើគិតត្រឹមល្ងាចថ្ងៃទី០៨ ខែធ្នូម្សិលមិញហើយក៏រកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអស់ហើយដែរ ពោលគឺក្រុមបឹងកេតអង្គររបស់កម្ពុជា និងក្រុមជម្រើសសាកលវិទ្យាល័យសាធារណៈរដ្ឋកូរ៉េ(KUFC) ជាក្រុមលេខ១ និងលេខ២ មកពីពូលA គ្រាដែលក្រុមលេខ១ និងលេខ២ នៃពូលB រួមមានក្រុម Dan Nang និងក្រុម Shonan Bellmare មកពីជប៉ុន ។

ក្រុម Shonan Bellmare បានឈរចំណាត់ថ្នាក់លេខ២ ក្នុងពូលB និងមាន ៥ពិន្ទុ ដូច្នេះក្រុមនេះ ក៏ត្រូវជួបក្រុមបឹងកេតអង្គរដែលជាក្រុមលេខ១ ពូលA និងមាន ៦ពិន្ទុ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ។ ដោយឡែកក្រុម Da Nang របស់វៀតណាមទោះបីភ្លាត់ស្នៀតរបូត ៣ពិន្ទុក្នុងប្រកួតចុងក្រោយ ប៉ុន្ដែក្រុមនេះនៅតែឈរកំពូលតារាងពូលB និងមាន ៦ពិន្ទុ ដើម្បីត្រៀមជួបក្រុម KUFC ដែលជាក្រុមលេខ២ ពូលA នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូចុងសប្ដាហ៍នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត