ខារ៉ាបាវបើកព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦៨គីឡូក្រាមនៅចុងសប្តាហ៍នេះ

នូ មករា December 8, 2016


ភ្នំពេញ៖ បន្ទាប់ពីខ្សែក្រវាត់ដំបូងរបស់ខារ៉ាបាវលើប្រភេទទ្ងន់ ៦៣,៥០គីឡូក្រាមបានធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកដាល់កម្ពុជាឌុម កែវដា រួចមក នៅពេលនេះក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវបានរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់មួយទៀតលើប្រភេទទម្ងន់ ៦៨គីឡូក្រាម ដោយមានអ្នកប្រដាល់ខ្លាំងៗរបស់កម្ពុជា ៤ រូប អ្នកប្រដាល់ថៃ ២រូប និង ឡាវ ២រូបចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។ ការប្រកួតត្រូវចែកចេញជា ២ ពូលគឺពូលA ជាពូលសម្រាប់អ្នកប្រដាល់កម្ពុជាដែលមានពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្ស, ឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡា, អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានរិទ្ធ និង រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ ។ សូមបញ្ជាក់ថាកីឡាករ រឿង សោភ័ណ្ឌ និង ពុទ្ធឆាយរិទ្ធី ធ្លាប់បរាជ័យក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៩គីឡូក្រាមដូចគ្នា ។

ចំពោះពូលB ដែលជាពូលសម្រាប់អ្នកប្រដាល់បរទេសនោះមានកីឡាករ Ao Vatan ជាអ្នកប្រដាល់ថៃ, Thav Poulakvong ជាអ្នកប្រដាល់ឡាវ, Thav Oulan ជាអ្នកប្រដាល់ឡាវ និង Sang Yorth ជាអ្នកប្រដាល់ថៃ ។ គួរបញ្ជាក់ថាអ្នកប្រដាល់ថៃ Thav Poulakvong ធ្លាប់បរាជ័យក្នុងព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ស្រាបៀរកម្ពុជាដូចរឿង សោភ័ណ្ឌ និង ពុទ្ធ ឆាយរិទ្ធីដែរ ។

ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែធ្នូតទៅដែលការចាប់ផ្ដើមដំបូងនេះពុទ្ធ ឆាយរិទ្ធី ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Ao Vatan ។ អ្នកប្រដាល់ថៃរូបនេះពុំសូវជាអស្ចារ្យប៉ុន្មាននោះទេគេធ្លាប់ត្រូវរឿង សោភ័ណ្ឌ វាយឲ្យសន្លប់រួចមកហើយ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន ៨០ដង ឈ្នះ ៦៨ដង ចាញ់ ១១ដងស្មើពិន្ទុ ១ ដង ។ ចំពោះពុទ្ធ ឆាយរិទ្ធីវិញជាអ្នកប្រដាល់ចិត្តមិនធំណាស់ណាទេ ។ បើគូប្រកួតខ្សោយជាងគេវ៉ៃល្អ និង ហ៊ានណាស់តែបើគូប្រកួតខ្លាំងជាងគេវ៉ៃចេញលែងរួចតែម្ដង ។ ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡានឹងប្រកួតជាមួយអ្នកប្រដាល់ឡាវដែលមានទម្ងន់ជើងខ្លាំងគឺ Thav Poulakvong ។ អ្នកប្រដាល់ឡាវរូបនេះមានប្រវត្តិប្រកួតចំនួន ១០១ដង ឈ្នះ ៨១ដង ចាញ់ ១៨ដង និងស្មើពិន្ទុ ១ ដង ។ ចំពោះសុវណ្ណឌឿនវិញមានប្រវត្តិប្រកួតចំនួន ៩៥ដង ឈ្នះ ៨១ដង ចាញ់ ៩ដងស្មើពិន្ទុ ៥ ដង វាយគូប្រកួតឲ្យសន្លប់ ២៥ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត