អាជ្ញាកណ្តាលនឹងប្រើប្រាស់ការមើលវីដេអូនៅលើទីលានក្នុងការប្រកួត Fifa’s Club World Cup

លី រិទ្ធី December 8, 2016


អាជ្ញាកណ្តាលនឹងប្រើប្រាស់អេក្រង់សម្រាប់មើលវីដេអូឡើងវិញនៅលើទីលានជាលើកដំបូងដើម្បីជាជំនួយក្នុងសម្រេចចិត្តនៅពេលដែលការប្រកួត Club World Cup ចាប់ផ្តើមនៅប្រទេសជប៉ុន នាថ្ងៃព្រហស្បន៍ខាងមុខនេះ។

ជំនួយការអាជ្ញាកណ្តាលដែលទទួលបន្ទុកផ្នែកមើលវីដេអូ និងពិនិត្យមើលសកម្មភាពក្នុងការប្រកួត មុននឹងជូនដំណឹងទៅកាន់អាជ្ញាកណ្តាលនៅលើទីលាន។

អាជ្ញាកណ្តាលបន្ទាប់មកនឹងពិនិត្យមើលវីដេអូដើម្បីធ្វើការសម្រេចចិត្ត ដែលទាំងនេះពីមុនមិនបានអនុញ្ញតិ្តឲ្យធ្វើនោះទេ។

ប្រធានផ្នែកបច្ចេកទេសរបស់ Fifa លោក Marco van Basten បានប្រាប់៖ “ការធ្វើបែបនេះគឺជាការវិវត្តិន៍មួយដ៏ល្អ។”

ការប្រកួត Club World Cup ដែលមានការចូលរួមពីក្លឹបជើងឯកពីទ្វីប ៦ បូករួមជាមួយនឹងជើងឯកនៃប្រទេសម្ចាស់ផ្ទះ ដែលធ្វើឡើងនៅ Yokohama ជាមួយនឹងការប្រកួតរវាងក្លឹប Kashima Antlers ប្រកួតជាមួយក្លឹប Auckland City។ តំណាងទ្វីបអឺរ៉ុប ក្លឹប Real Madrid នឹងលេងប្រកួតដំបូងរបស់ខ្លួននៅថ្ងៃទី ១៥ ធ្នូ។

គួរបញ្ជាក់ផងដែរថា ក្លឹប Barcelona គឺជាជើងឯកឆ្នាំ ២០១៥ ដោយបានយកឈ្នះលើក្លឹបដែលមកពីប្រទេស អាហ្សង់ទីន River Plate នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣-០៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត