AFF Suzuki Cup៖ ឥណ្ឌូនេស៊ី ទម្លាក់វៀតណាមឡើងវគ្គផ្ដាច់ព្រ័ត្រ ចាំអ៊ុតថៃ ប៉ះមីយ៉ាន់ម៉ាល្ងាចនេះ

គឹមហុក December 8, 2016


ភ្នំពេញ៖ ទីបំផុតក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានឡើងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2016 ហើយ បន្ទាប់ពីប្រកួត ២ជើងឈ្នះក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ៤-៣ ខណៈជំនួបជើងទី២ នៅលើទឹកដីប្រទេសវៀតណាមកាលពីយប់មិញ បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ២-២ ។

សម្រាប់ការប្រកួតកាត់សេចក្ដីជើងទី២ យបប់មិញ គឺបានបញ្ចប់ដោយភាពតានតឹង និងរន្ធត់បំផុត ខណៈការប្រកួតឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដងនោះ ។ ៩០នាទីដំបូង ក្រុមម្ចាស់ផ្ទះវៀតណាម បានវាយបកនាំមុខឥណ្ឌូនេស៊ី ២-១ ដែលធ្វើសម្រេចដោយកីឡាករ Thanh នៅនាទី៨៣ និងកីឡាករ Tuan នៅនាទី៩០+៤ បន្ទាប់ពីកីឡាករ Lilipatly រកគ្រាប់បាល់ឲ្យក្រុមឥណ្ឌូនេស៊ីនាំមុខត្រឹមនាទី៥៤ ។

លទ្ធផលនេះ បានធ្វើឲ្យក្រុមទាំងពីរក្សាលទ្ធផលស្មើគ្នា ៣-៣ បើបូកទាំងលទ្ធផលជំនួបជើងទី១ លើទឹកដីឥណ្ឌូនេស៊ី ២-១ កាលពីចុងសប្ដាហ៍មុន ។ ដោយហេតុនេះគណៈកម្មការបានបន្ថែម ១៥នាទី ២ដងឲ្យប្រកួតកាត់សេចក្ដី តែជាលទ្ធផលកីឡាករ Lestusen បានទាត់បាល់ពិន័យ ១១ម៉ែត្របំប៉ោងសំណាញ់ទីវៀតណាម ១គ្រាប់នៅនាទី៩៧ ហើយក៏ជាគ្រាប់បាល់ជួយឥណ្ឌូនេស៊ីឡើងវគ្គផ្ដាច់ព្រ័ត្រផងដែរ ។

បន្ទាប់ពីដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រហើយនោះ ក្រុមឥណ្ឌូនេស៊ី ត្រូវចាំអ៊ុតការប្រកួតរវាងក្រុមជម្រើសជាតិថៃ និងក្រុមភ្ញៀវមីយ៉ាន់ម៉ានាយប់នេះសិន ថាតើក្រុមណាត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រជួបខ្លួន ។ កាលពីជើងទី១ ក្រុមដំរីសឹកថៃ បានយកឈ្នះមីយ៉ាម៉ា ក្រៅទឺកដីដោយលទ្ធផល ២-០ ដូច្នេះប្រហែលជាមានការលំបាកបន្ដិច ប្រសិនបើមីយ៉ាន់ម៉ា ប៉នវាយបកយកឈ្នះថៃលើសពី ៣គ្រាប់នោះ ។ ហេតុនេះថៃមានសង្ឃឹមខ្ពស់ ត្រូវជួបឥណ្ឌូនេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ។

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត