អុិន សូដាវីដ ជាកីឡាករដែលមានវ័យក្មេងជាងគេក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016

នូ មករា December 7, 2016


ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់គហទំព័រកីឡា Goal បានឱ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបភ្នំពេញក្រោន អុិន សូដាវីដ បានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេនៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 នេះ ។

ប្រភពខាងលើបានបញ្ជាក់ថា កីឡាកររូបនេះទើបតែមានវ័យត្រឹមតែ ១៨ ឆ្នាំ និង ​៤ ខែប៉ុណ្ណោ ខណៈដែលមិត្តរួមក្រុមម្នាក់ទៀតគឺកីឡាករ ឆេង ម៉េង ដែលទើបតែមានវ័យត្រឹមតែ ១៨ ឆ្នាំ និង ១១ខែដែរនោះ ក៏បានជាប់ឈ្មោះជាកីឡាករវ័យក្មេងលេខរៀងទី២ នៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 នេះផងដែរ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យក្មេងរូបមានប្រភពមកពីក្រុមថ្នាលយុុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលទទួលបានការបង្វឹកហាត់តាំងតែពីវ័យក្មេងមកម្ល៉េះ ។

ជាមួយគ្នានេះដែរ អុិន សូដាវីដ គឺជាកីឡាករដ៏លេចធ្លោមួយរូបនិងបានជាប់ជាសមាជិកក្រុមឈុតធំរបស់ក្រុមជម្រើសជាតិ ក៏ដូចជាទើបតែបញ្ចប់ភារកិច្ចក្នុងក្រុម U-19 ក្នុងព្រឹត្តិការណ៍ AFF U-19 Championship នៅក្នុងប្រទេសវៀតណាមផងដែរ ៕

អត្ថ​បទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត