អតីតខ្សែប្រយុទ្ធឆ្នើម Carlos Tevez របស់ Man Utd អាចនឹងប្តូរមកលេងនៅលីគកំពូលចិននារដូវកាលក្រោយ

នូ មករា December 7, 2016


ចិន៖ ប្រធានក្លឹបបាល់ទាត់ Shanghai Shenhua បានប្រកាសឱ្យដឹងថា ក្លឹបបាល់ទាត់មួយនេះបានឈានដល់ដំណាក់កាលព្រមព្រៀងចុងក្រោយហើយក្នុងការនាំយកកីឡាករ Carlos Tevez មកចូលរួមជួយក្រុមរបស់ខ្លួននៅរដូវកាលក្រោយ ។


ប្រធានក្លឹប Shanghai លោក Wu Xiaohui បានថ្លែងថា៖ «យើងបានធ្វើការងារជាច្រើនដើម្បីឈានទៅរកការចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយកីឡាកររូបនេះ ហើយខ្ញុំសង្ឃឹមថា ការចរចារចុងក្រោយនឹងសម្រេចនាពេលឆាប់ៗខាងមុខ ។» យ៉ាងណាក៏ដោយលោកបានទទួលស្គាល់ថា មានភាពមិនចុះសម្រុងគ្នាខ្លះៗបានកើតឡើងរវាងក្លឹប Shanghai Shenhua និងក្លឹបអាហ្សង់ទីន Boca Juniors ដែលខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងលេង ប៉ុន្តែអ្វីៗនឹងត្រូវបានដោះស្រាយបានយ៉ាងឆាប់រហ័ស ដោយហេតុថា ភាគីចិនបានយល់ព្រមផ្តល់នូវលក្ខខណ្ឌដ៏ល្អជាច្រើនបន្ថែមទៀត ។

យោងតាមការឱ្យដឹង អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Manchester United, Manchester City និង Juventus​ វ័យ ៣២ឆ្នាំរូបនេះអាចនឹងទទួលបានប្រាក់កម្រៃប្រមាណជា ៤០ លានអឺរ៉ូក្នុងមួយឆ្នាំពីក្លឹប Shanghai Shenhua ដែលជាសមាជិកលីគកំពូលនៃប្រទេសចិននោះ ខណៈដែលគេរំពឹងថាកីឡាកររូបនេះអាចនឹងទទួលបានប្រាក់ប្រចាំថ្ងៃបន្ថែមទៀតដើម្បីជាថ្នូរក្នុងការផ្លាស់ប្តូរមកលេងនៅទឹកដីអាសុីវិញ បន្ទាប់ពីរូបគេបានប្រកាសរួចមកហើយថា នឹងចំណាយពេលចុងក្រោយមុនចូលនិវត្តន៍ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់ក្នុងប្រទេសកំណើតរបស់ខ្លួននោះ ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត