វីវរហើយ! កីឡាករ Cristiano Ronaldo ប្រឈមនឹងការជាប់ពន្ធនាគារ ៦ ឆ្នាំលើបទល្មើសគេចវេសបង់ពន្ធ!

នូ មករា December 7, 2016


អេស្ប៉ាញ៖ កីឡាករ Cristiano Ronaldo កំពុងតែប្រឈមនឹងការជាប់ទោសទណ្ឌក្នុងពន្ធនាគារជាច្រើនឆ្នាំប្រសិនបើតុលាការរកឃើញថារូបគេពិតជាបានប្រព្រឹត្រ្តបទល្មើសពាក់ព័ន្ធនឹងការគេចវេសមិនបង់ពន្ធពិតមែននោះ ។

លោក Jose Maria Mollinedo ប្រធាន Union of Tax Technicians នៃប្រទេសអេស្ប៉ាញបានថ្លែងថា៖ «យើងបានទទួលរបាយការណ៍មួយដែលបានចោទប្រកាន់ថាកីឡាករ Cristiano Ronaldo បានគេចវេសបង់ពន្ធក្នុុងចំនួនទាំងប្រាក់ដ៏ច្រើន ហើយប្រសិនបើតុលាការរកឃើញថារូបគេពិតជាបានល្មើសច្បាប់មែននោះគេអាចនឹងជាប់ពន្ធនាគារយ៉ាងពិតប្រាកដ ។ របាយការណ៍នោះបានបង្ហាញថាកីឡាកររូបនេះបានកេងចំណេញលើទឹកប្រាក់ក្នុងចំនួនដល់ទៅជាង ១៥០ លានអឺរ៉ូឯណោះ ដូច្នេះយើងនឹងពិនិត្យលើឯកសារពាក់ព័ន្ធទាំងឡាយ ហើយបើពិនិត្យឃើញថា រូបគេពិតជាបានគេចវេសកាតព្វកិច្ចបង់ពន្ធដល់ទៅ ៣ ឆ្នាំមែននោះ រូបគេនឹងអាចជាប់ពន្ធនាគារយ៉ាងហោចណាស់ក៏ ៦ ឆ្នាំដែរ ព្រោះចំនួនរយៈពេលទទួលទោសត្រូវគុណនឹង ២ នៃចំនួនឆ្នាំប្រព្រឹត្តបទល្មើស។»

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា ប្រសិនបើកីឡាកររូបនេះយល់ព្រមសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិខុសបែបនេះមែន នោះរូបគេនឹងត្រូវបង់ប្រាក់ទាំងនេះមកស្ថាប័នរដ្ឋហើយក៏នឹងទទួលបានការបន្ធូរបន្ថយទោសមកត្រឹមកម្រិតទី២ វិញផងដែរ ។ ជាងនេះទៅទៀត ស្ថាប័នពន្ធដានៃប្រទេសអេស្ប៉ាញក៏នឹងបញ្ជូនពាក្យបណ្តឹងរបស់ខ្លួនមកកាន់ស្ថាប័នអយ្យការដើម្បីបើកផ្លូវធ្វើការសើុបអង្កេតលើខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះនាពេលដ៏ខ្លីខាងមុខ ប៉ុន្តែគេនៅមិនទាន់ដឹងថា ព្រះរាជអាជ្ញានៃតុលាការអេស្ប៉ាញនឹងសម្រេចចាត់ការលើបណ្តឹងនេះឬច្រានចោលនោះទេ ៕

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត